លុចសុីស៣០០ពន្លះក្បាលនាគចែកទ្រូងផ្លូវរងកាខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តលុចសុីស៣០០មួយគ្រឿងជ្រុលទៅបុកក្បាលនាគចែកទ្រូវផ្លូវបណ្តាលឲ្យបែកក្បាលនាគតិចតួចចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ខែសីហាឆ្នាំ២០១៨ស្ថិតនៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមបណ្តោយផ្លូវសហពន្ធ័រុស្សី ក្នុងសង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដេឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនស្រវឹងស្រាជោគជាំម្នាក់បើករថយន្តមួយគ្រឿងម៉ាកលុចសុីសRX៣០០ពណ៏ខៀវពាក់ស្លាកលេខភ្នំពេញ2AQ-0850បើកបរទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុលើបានវ៉ារថយន្តមួយគ្រឿងទៀតបណ្តាលឲ្យរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពរញទំហឹងបណ្តាលក្បាលនាគរងការបែកតិចតួចចំណែករថយន្តបង្កខូតខាតផ្នែកខាងមុខនិងហូប្រេងម៉ាសុីនពេញផ្លូវទៅមុខលេចរួច។រីឯម្ចាស់រថយន្តបង្កអង្គុយនៅក្នុងរថយន្តធ្វើប្រងើយ។
ក្រោយកើតហេតុឹមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print