ខេត្តត្បូងឃ្មុំ ៖ មកទល់និងពេលនេះកាសុីណូច្រកដូង៧ដើម ស្ថិតនៅឃុំដារ ស្រុកមេមត់ ខេត្តត្បូង ត្រូវបានគេរាយការណ៍មកថា៖ បើកដំណើរការអាជីវកម្មឡើងវិញហេីយបន្ទាប់ពីអាជ្ញាធរខេត្ត ឲ្យព្រះរាជអាជ្ញារនិងនគរបាល ប៉េអឹម ចុះទៅត្រួតពនិត្យហើយឃើញថាខុសច្បាប់ទំលាប់និងបិតសុីលទីតាំងនេះឲ្យឈប់ដំណើការបានបួនប្រាំថ្ងៃ ឥឡូវឃើញដំណើការឡើងវិញដដែលនិងរំលោភអាជ្ញាប័ណ្ណលើសដើម ខណះបេីកឱ្យពលរដ្ខខ្មែរចូលលែងដោយសេរី ។ ក្នុងនោះរាល់អ្នកចូលលេងគេឃេីញ ភាគច្រើនលើសពី៩០ភាគរយនៃអ្នកចូលសុទ្ធតែពលរដ្ឋខ្មែរ ទោះជាមានសន្តិសុខ និងសមត្ថកិច្ចនៅពិនិត្យទីនោះក៏ដោយ។
អ្នកឃើញសកម្មភាពនេះបានបញ្ជាក់ថា៖ ក្នុងនោះសូម្បីតែ អ្នកមានលុយនៅស្រុកមេមត់ និងអ្នកក្នុងខេត្ត និងក្រៅខេត្ត ទាំងសុីវិល មន្ត្រីរាជការ សមត្ថកិច្ច ក៏បានជិះរថយន្តគ្រប់ប្រភេទមកលែងភ្នាល់ ចាក់លុយយ៉ាងសប្បាយ ប្រកបដោយការវក់វង្វេងនូវអំពើអបាយមុខនេះ ដែលអាចប្រឈមទៅនឹងការបាត់បង់ទ្រព្យសម្បត្តិ ឬបង្កើតអោយមានបទល្មើសក្នុងសង្គម។
ក្រៅពីកាសុីណូបានអនុញ្ញាតអោយពលរដ្ឋខ្មែរចូលលេង នៅមានករណីបើកសង្វៀនជល់មាន់យ៉ាងគគ្រឹកគគ្រែង ចាក់ភ្នាស់ សប្បាយហូរកញ្ចៀវ លាន់ឮ អឺងកងរំពង ទាំងខ្មែរ-វៀតណាម ក្លាយទៅជាតំបន់ បនល្បែងបែបអនាធិបតេយ្យ ជ្រកក្រោមអាជ្ញាប័ណ្ណកាសុីណូស្របច្បាប់។
ជុំវិញការបើកអាជីវកម្មផ្ទុយពីច្បាប់អនុញ្ញាត នេះសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងប្រជាជន សំណូមពរអោយ ជំនាញថ្នាក់លើ ដូចជាខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គស្នងការនគរបាល នៃក្រសួងមហាផ្ទៃ ពិសេសនាយកដ្ឋានប្រឆាំងល្បែងពាណិជ្ជកម្ម អគ្គស្នងការនគរបាលជាតិ ដែលជាអ្នកមើលការខុសត្រូវនេះតែម្តង គួរមានវិធានការ ពិនិត្យក្នុងករណីនេះ ចៀសវាងធ្វើអោយពលរដ្ឋខ្មែរវក់វង្វេងនិងល្បែងសុីសង បាត់បង់ទ្រព្យសម្បត្តិ ជម្លោះក្រុមគ្រួសារ និងបង្កើតអោយមានបទល្មើសក្នុងសង្គម៕ វណ្ណះ