ខ្យល់ព្យុះ ទឹកជំនន់ រញ្ជួយដីវាយប្រហារផ្ទួនៗនៅតំបន់អាស៊ី

ចែករំលែក៖

រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ តំបន់អាស៊ី បានរងការវាយប្រហារដោយគ្រោះធម្មជាតិ ខ្យល់ព្យុះ ទឹកជំនន់ ការ រញ្ជួយដី បាណ្តាលឲ្យមានអ្នកស្លាប់និង បាត់ខ្លួនជាច្រើន ។ ក្រៅពីនេះផលដំណាំ ទាំងឡាយ រួមទាំងសត្វចិញ្ចឹមផ្សេងៗ ដូចជា ជ្រូក មាន់ ទា គោ ក្របី ជាដើម ត្រូវខូចខាត ងាប់ ជាច្រើន ធ្វើឲ្យពលរដ្ឋ ប្រឈម​ការខាតបង់ ហើយត្រូវភៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពទៀតផង។ ខាងក្រោមនេះជា

គ្រោះធម្មជាតិដែលចាប់អារម្មណ៍បំផុតនៅតំបន់អាស៊ី៖  ទឹកជំនន់នៅឥណ្ឌា ស្លាប់កើនឡើង ជាង៣៧០នាក់ចំនួនមនុស្សស្លាប់ដោយគ្រោះទឹកជំនន់នៅរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា បានកើនដល់៣៧០នាក់ និងពលរដ្ឋជាង ៧សែននាក់ត្រូវ ភៀសខ្លួនចោលផ្ទះសម្បែងទៅកាន់តំបន់មានសុវត្ថិភាព ខណៈប្រតិ បត្តិការរុករកនិងជួយសង្រ្គោះ កំពុងប្រព្រឹត្តទៅយ៉ាងសកម្មជាទីបំផុត។ ជំរំស្នាក់នៅ បណ្តោះអាសន្នជាង១,៥០០កន្លែង ដែល ត្រូវបានរៀបចំឡើងនៅទូទាំងរដ្ឋ ខណៈ មនុស្សជាច្រើននាក់ថែមទៀតកំពុងត្រូវ ជួយសង្រ្គោះចេញពីលំនៅឋានលិចទឹករបស់ពួកគេ។

ជាមួយគ្នានេះ កងកម្លាំងទាំងជើងគោក ជើងទឹក និងជើងអាកាស នៃប្រទេសឥណ្ឌា ត្រូវបានបង្គាប់ឲ្យចូលរួមសង្រ្គោះជីវិតប្រជាជន នៅរដ្ឋ Kerala ដែលកំពុងប្រឈមនឹងគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់បំផុតប្រចាំសតវត្សរ៍ ក្នុងនោះមានការប្រើប្រាស់ឧទ្ធម្ភាគចក្រ៦៧គ្រឿង យន្តហោះ២៤ គ្រឿង កាណូត៥៤៨គ្រឿង ព្រមទាំងកង ទ័ពរាប់ពាន់នាក់។

គួរជម្រាបថា ក្នុងអំឡុងនៃការធ្វើទស្សនិច្ចទៅកាន់រដ្ឋខាងលើ និងសួរសុខទុក្ខ ជនរងគ្រោះ នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi ក៏បានប្រកាសទម្លាក់កញ្ចប់ថវិកាជំនួយប្រមាណ៧៥លានដុល្លារភ្លាមៗ បន្ថែមពីលើថវិការបស់រដ្ឋាភិបាលកណ្តាលចំនួន១៥លានដុល្លារ ដើម្បីជួយដល់រដ្ឋ Kerala ផងដែរ។

ឥណ្ឌូនេស៊ីបន្តរងការរញ្ជួយដីកម្រិត ៧​រិុចទ័រកោះLombok ដែលជាតំបន់ទេស ចរណ៍ទាក់ទាញ ទើបតែរងការវាយប្រហារដោយគ្រោះរញ្ជួយដី ពេលនេះបន្តរងការ រញ្ជួយមានកម្រិតខ្លាំងជាងមុនទៅទៀតគឺមានរំញ័ររហូតដល់ទៅ៧ រិុចទ័រ ។ នៅ ពេលនេះមិនទាន់មានរបាយការណ៍ស្តីពី អ្នកស្លាប់និងរបួសក្នុងគ្រោះរញ្ជួយដីយ៉ាងខ្លាំងនេះឡើយ ។ កាលពីពេលកន្លងមក តំបន់នេះបានរងការរញ្ជួយដី សម្លាប់ មនុស្សជិត ៥០០នាក់ ។

កាលពីថ្ងៃអាទិត្យ កន្លងមកនេះ មានគ្រោះរញ្ជួយដីកម្រិត៦,៣រ៉ិចទ័រ បានអង្រួន ដែនកោះដដែលនេះ ដែលហេតុការណ៍ នេះ បានកើតឡើងនៅជិតក្រុង Belanting បានបំផ្លិចបំផ្លាញផ្ទះជាច្រើនខ្នង និងមនុស្ស ម្នាក់ បានបាត់បង់ជីវិត និងពលរដ្ឋជាច្រើននាក់ទៀតបង្ខំចិត្តចាកចេញពីលំនៅឋាន ។ ចំណែកការរញ្ជួយដី កម្រិត ៧រិុចទ័រ នា ពេលនេះ មិនទាន់មានរបាយការណ៍ស្តីពីការខូចខាតនៅឡើយ។
ការរញ្ជួយដីថ្មីខាងលើ បានកើតឡើងនៅជម្រៅដ៏រាក់គឺត្រឹម៧.៩គីឡូម៉ែត្រ ប៉ុណ្ណោះ ក្រោមផ្ទៃដី ដែលជាហេតុអាចឲ្យ ហេតុការណ៍នេះ បង្កការបំផ្លិចបំផ្លាញឬគ្រោះថ្នាក់ធ្ងន់ធ្ងរបាន។ អ្វីដែលគួរឲ្យកត់ សម្គាល់នោះគឺថា កោះភាគកណ្តាលឥណ្ឌូ នេស៊ីមួយនេះ ទើបតែបានទទួលរងការវាយប្រហារដោយការរញ្ជួយដីជាប់ៗគ្នា ដែលបានផ្តាច់ជីវិតមនុស្សសរុបខ្ទង់រយនាក់។

ព្យុះពីរផ្សេងគ្នា កំពុងវាយប្រហារចិន និងវៀតណាមនៅពេលនេះមានព្យុះកំណាចពីរផ្សេងគ្នា កំពុងតែវាយប្រហារ ប្រទេសចិន និង វៀតណាម បង្កការខូចខាតយ៉ាងដំណំ ។ ព្យុះ Rumbia កំពុងតែវាយប្រហារនៅ ប្រទេសចិន ចំណែក ព្យុះ Bebinca កំពុងតែវាយប្រហារនៅក្នុងប្រទេសវៀតណាម ។

ព្យុះទីហ្វុង Rumbia ដែលជាព្យុះទីហ្វុង ទី១៨នាឆ្នាំនេះ បាននិងកំពុងវាយលុកយ៉ាងខ្លាំងលើតំបន់ភាគខាងកើតប្រទេសចិន ចាប់តាំងតែពីវាបានធ្វើដំណើរមកដល់ក្រុងសៀងហៃ កាលពីថ្ងៃសុក្រកន្លងទៅ។
នាអំឡុងចុងសប្តាហ៍នេះ ព្យុះទីហ្វុង ខាងលើ បានបង្កឲ្យខូចខាតជាច្រើន នៅតាមខេត្តរួមមាន Henan, Hebei, Shandon, Anhui និង Jiangsu ដោយមនុស្សរាប់សែននាក់បានទទួលរងផលប៉ះពាល់ ហើយ ផ្ទៃដីស្រែ-ចម្ការរាប់ម៉ឺនហិកតា បានជន់ លិច ផ្ទះសម្បែងរាប់រយខ្នងបានរងការខូតខាត ហើយសរុបការខាតបង់សេដ្ឋកិច្ចវិញ គឺរាប់សិបលានដុល្លារ នៅតាមខេត្តទាំង នេះ។ ទោះជាបែបនេះក្តី ពុំទាន់មានសេចក្តី រាយការណ៍ អំពីករណីមនុស្សបាត់បង់ជីវិត ដោយសារតែព្យុះទីហ្វុង Rumbia ឡើយ។

ចំណែកនៅក្នុងប្រទេសវៀតណាមវិញ ទឹកជំនន់និងបំណាក់ដី ដែលបង្កឡើងពី ព្យុះទីហ្វុងឈ្មោះ Bebinca នៅភាគខាង ជើង និងកណ្តាលវៀតណាម បានផ្តាច់ ជីវិតមនុស្សសរុប៨នាក់ និង២នាក់ទៀត បាត់ខ្លួន។ នេះបើតាមការដកស្រង់ការ ផ្សាយចេញពីភ្នាក់ងារព័ត៌មានចិន ស៊ីនហួ នៅរសៀលថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ ២០១៨។

បើតាមអាជ្ញាធរវៀតណាម បានឲ្យដឹង ថា គ្រោះធម្មជាតិខាងលើនេះ បានសម្លាប់ មនុស្ស៥នាក់ គឺនៅខេត្ត Nghe An ភាគ កណ្តាល ម្នាក់ នៅខេត្ត Thanh Hoa ភាគកណ្តាលដូចគ្នា ២នាក់នៅខេត្ត Son La ភាគខាងជើង២នាក់ទៀត។ ក្រៅពីការ ឆក់យកជីវិតមនុស្ស និងផ្ទះសម្បែងហើយកំណាត់ផ្លូវជាច្រើនកន្លែង ក៏ត្រូវបានជន់ លិច និងខូចខាត ខណៈដែលប្រជាជន វៀតណាមរាប់ម៉ឺននាក់ ត្រូវបង្ខំចិត្តជម្លៀសខ្លួនចេញពីខេត្តភាគកណ្តាលទាំងពីរ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print