រថយន្តស៊េរីទំនើបBMWបន្លះបង្គោលភ្លើងថ្មខ្ទេចទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបBMW 528 I មួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលចង្កូតទៅបុកបង្គូលភ្លើងថ្មមួយដើមនៅ តាមចិញ្ចើមផ្លូវពេញទំហឹងបណ្តាលឲ្យរងយន្តខ្ទេចមួួយកំណាត់ទៅលេងរួច។សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២-១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២១ខែសីហាឆ្នាំ២០១៨ស្ថិតនៅចំណុចមុខក្រុមហ៊ុន KANSIA PAINT តាមបណ្តោយផ្លូវសហពន្ធ័រុស្សី កែងនិងផ្លូវ១០៩ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៏មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកBMW 528 I ពណ៏សគ្នានស្លាកេលេខបើកបរតាមបណ្តោយផ្លូវសហពន្ធ័រុស្សីទិដដៅពីលិចទៅកើតបោះពួយយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្តាំជ្រុលទៅបុកបង្គូលភ្លើងថ្មមួយដើមពេញទំហឹងបណ្តាលឲ្យបង្គូលភ្លើងរងការខូចខាតតិចតួចចំណែករថយន្តខ្ទេចមួយកំណាត់មុខទៅមុខលេចរួច។សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

ក្រោយកើតហេតុម្ចាស់រថយន្តបង្កបានឡើងជិះរថយន្តមិត្តភក្តិមួយគ្រឿងទៀតចេញពីកន្លែងកើតហេតុបាត់ចំណែករថយន្តបង្ក សមត្ថកិច្ចជំនាញធ្វើកាវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print