ស្ត្រីម្នាក់ត្រូវចោរឆក់កាបូបបានសម្រេចបណ្តាលអោយធ្លាក់ពីលើម៉ូតូបោកក្បាលនិងថ្នល់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវចោរឆក់កាបូបបានសម្រេចបណ្តាលអោយធ្លាក់ពីលើម៉ូតូបោកក្បាលនិងថ្នល់រងរបួសធ្ងន់ហើយត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាញៗចំណែកជនសង្យ័យបានជិះគេចខ្លួនបាត់។ ករណីនេះកើតឡើងកាលពីម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២០សីហា២០១៨ នៅចំណុចមុខហាងលក់បាយសុខហុកផ្លូវ១០១៩(ហាណូយ)ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ស្ត្រីរងគ្រោះឈ្មោះ ប៉ុល សារ៉ាម អាយុ ៤៥ឆ្នាំភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។មានស្រុកកំណើតភូមិសង្កែចុងឃុំក្រាំងស្វាយស្រុកព្រះស្តេចខេត្តព្រៃវែង។

ប្រភពពីប្អូនថ្លៃជនរងគ្រោះបានឲ្យដឹងថាមុនកើតហេតុគាត់បានចេញពីផ្ទះក្នុងបំណងទៅយកត្រីនៅព្រែកព្នៅដោយជិះម៉ូតូអូសរឺម៉កតាមផ្លូវខាងលើក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់មុខហាងលក់បាយសុខហុកស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូឌូក(ម៉ូតូធំ)មកពីក្រោយឆក់យកកាបូបលុយដែលគាត់វ៉ាត់និង ចង្កេះពីជនរងគ្រោះបណ្តាលអោយគាត់ធ្លាក់ពីលើរឺម៉ករងរបួសធ្ងន់ចំណែកជនសង្ស័យគេចខ្លួនបាត់។
សូមបញ្ជាក់ថានៅក្នុងកាបូបខាងលើជនរងគ្រោះបានប្រាប់ថាមានលុយជិត ២លានរៀលប៉ុណ្ណោះ៕​ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print