មេឈ្មួញរកស៊ី ដឹកជញ្ជួនឈើផ្ទះចាស់ បង្កប់ឈើថ្មី លួចបន្លំភ្នែកសមត្ថកិច្ចតាមផ្លូវ បានជាច្រើនឆ្នាំ ត្រូវអស់ល័ក្ខ ជាប់អន្ទាក់មន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ!

ចែករំលែក៖

ខេត្តកំពង់ធំ៖ ថ្ងៃ ចន្ទ ទី19 ខែសីហា ឆ្នាំ2018 ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម លោកធូរ គឹម ហ៊ួុរនាយ រងផ្នែក រដ្ឋបាលព្រៃឈើ កំពុងថ្ម បានដឹកនាំក្រុមការ ងារ ចេញប្រតិបត្តិការ បង្ក្រាបបទល្មើស ដឹកជញ្ជួនបង្កប់ឈើថ្មី ជ្រកក្រោមច្បាប់ សុំដឹកឈើផ្ទះចាស់។

ដោយមានការសង្ស័យថា ឈ្មួញលួចបង្កប់ឈើថ្មី ទើបកំលាំងរដ្ឋាបាលព្រៃឈើ ផ្នែកកំពង់ថ្ម បានរួមសហការណ៏ ជាមួុយកម្លាំងអធិការ នប.ស្រុកសន្ទុកដែលមានការជួយផ្តល់ដំណឹងពីក្រុមអ្នកសាព័ត៌មាន ទើបមានការពួនស្ទាក់ឃាត់ ចាប់បានភ្លាមៗតែម្ដង។

ជាក់ស្ដែង ពិនិត្យឃើញឈើថ្មីៗប្រមាណ80% កំលាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ក៏បាននាំ រថយន្ត យីឌុប ពាក់ស្លាកលេខ តាកែវ (3A-2169) ចំនួុន១ គ្រឿង ដែលដឹកឈើផ្ទះចាស់ ហើយលួចបង្កប់ ឈើថ្មី ប្រហែល20ម៉ែត្រគូប មករក្សាទុក នៅទីស្នាក់ការផ្នែក រដ្ឋបាលព្រៃឈើ កំពង់ថ្ម ដើម្បីកសាង សំណុំ រឿង ចាត់ការតាមច្បាប់ ស្ដីពីព្រៃឈើ ៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print