នគរបាលបញ្ជូនជនសង្ស័យ៧នាក់ទៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលខណ្ឌសែនសុខបានបញ្ជួនក្រុមជនសង្ស័យទាំង៧នាក់ទៅតុលាកាបន្ទាប់ពីធ្វើការសាកសួនិងករណីប្រើប្រាស់គ្រឿងញៀនដែលបង្ក្រាប់បាននាពេលកន្លងមក។

ការបញ្ជួនក្រុមអ្នកប្រើប្រាស់គ្រឿងញៀនទាំង៧នាក់ខាងលើនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ចេញពីអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។

សមត្ថកិច្ចនិយាយថាការបញ្ជួនក្រុមអ្នកប្រើប្រាស់គ្រឿងញៀនទាំង៧នាក់ទៅតុលាកានៅព្រឹកនេះគឺបន្ទាប់ពីកម្លាំងសមត្ថកិច្ចទាំង៦ប៉ុស្តិ៍បានធ្វើការឃាត់ខ្លួននាពេលកន្លងមក។ហើយខាងជំនាញបានរបស់អធិនគរបាលខណ្ឌបានធ្វើការសាកសួចប់សព្វគ្រាប់កបានកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់កាបន្តតាមនិតិវិធី។

ហើយសមត្ថកិច្ចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ទូទៅមេត្តាចូលរួច កិច្ចសហការល្អ ជាសមត្ថកិច្ចនិងអាជ្ញាធរដើម្បីកាត់បន្ថយបទល្មើសដែលកើតមានឡើងនៅតាមមូលដ្ឋាន(ភូមិសង្កាត់សុវត្តិភាព)ជាពិសេសពាក់ព័ន្ធទីតាំងសកម្មភាពក្មេងទំនើង ជួញដូរនិងប្រើប្រាស់គ្រឿងញៀនខុសច្បាប់តែម្តង៕

ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print