រថយន្តសណ្តោងស៊ីទែនដឹកប្រេងក្រុមហ៊ុនតេលា បុកម៉ូតូអូសក្រោមរថយន្តប្រមាណ១០០ម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាលអធិការ.រដ្ឋានស្រុកស្ទឹងហាវនៃស្នងការ.រដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា÷បុរសម្នាក់ត្រូវបានរថយន្តសណ្តោងសេតែនដឹកប្រេងក្រុមហ៊ុនTELAបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ នៅវេលាម៉ោង17និង20នាទីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ កន្លងមក​នេះ​តាមបណ្តោយវិថីសម្តេចទេព្យ វង្សនៅត្រង់ចំណុចគីឡូតិ៍ម៉ែត្រលេខ១៦.១៧ ក្នុងក្រុម១៩ ភូមិ០១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ប្រភពខាងលើបានបន្តឲ្យដឹងថាជនរងគ្រោះឈ្មោះណម ប៊ុនធឿន ភេទប្រុស អាយុ៤៦ឆ្នាំ ប្រកបមុខ​របរ​រត់ម៉ូតូឌុបមានទីលំនៅមណ្ឌល០៣ សង្កាត់លេខ០១ ក្រុង.ខេត្តព្រះសីហនុ បើកបរម៉ូតូម៉ាកវេវ.អេស ពណ៏ខ្មៅមិនមានស្លាកលេខត្រូវបានរថយន្តសណ្តោងសេតែនប្រេងម៉ាក(Cat ) U.S.A ពាក់ស្លាកលេខភ្នំពេញ ៣C.២៦៧៣ ពណ៏សរលាយបៃតង របស់ក្រុមហ៊ុនប្រេងឥន្ទន:TELA បើកបរដោយជនមិនស្គាល់អត្តសញ្ញាណក្រោយបង្ករហេតុអ្នកបើកបរបានរត់គេចខ្លួនដោយសុវត្ថិភាព។

បើតាមសាក្សីដែលឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាខាងលើ គេបានឃើញរថយន្តដឹកប្រេងចេញពីស្រុកស្ទឹងហាវ ទៅរាជធានីភ្នំពេញ រឺឯម៉តូមានទិសដៅបញ្ចាសទិសគ្នាលុះមកដល់កន្លែងកើតហេតុអ្នកបើកបររថយន្តបើកគេចជង្ហុករ៉េចង្កូតមកបុកម៉ូតូពេញទំហឹងតែម្តង បណ្តាលឲ្យរថយន្តកិនពីលើម៉ូតូនិងអ្នកបើកបរ អូសចម្ងាយប្រមាណជា១០០ម៉ែត្រទើបទៅមុខលែងរួចបណ្តាលឲ្យជនរងគ្រោះបែកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ដោយឡែកតំណាងក្រុមហ៊ុនប្រេងឥន្ទន:TELA បានដកស្រង់សំដីអ្នកបើកបរថាមុនពេលកើតហេតុរថយន្តនិងម៉ូតូបើកបរបញ្រ្ចាសទិសគ្នា ដោយរថយន្តចេញពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញលុះមក​ដល់ចំណុចកើតហេតុជនរងគ្រោះបើកបរម៉ូតូបត់ឆ្លងកាត់ផ្លូវអាទិភាពរបស់រថយន្ត ពេលនោះអ្នកបើកបររថយន្តក៍ទាញចង្កូតគេចចេញពីម៉ូតូឆ្លងចូលមកផ្លូវអាថ៏ទិភាពខាងម៉ូតូវិញ។ជាចៃដន្យអ្នកបើកបរម៉ូតូក៍គេចមករកផ្លូវអាថ៏ទិភាពរបស់គាត់វិញហើយក៍ត្រូវរថយន្តបុកពេញទំហឹងបណ្តាលឲ្យស្លាប់បាត់បង់អាយុជីវិតនិងរងការខូចខាតម៉ូតូទាំងស្រុងតែម្តង។

ក្រោយកើតហេតុសាសពជនរងគ្រោះត្រូវបានសមត្ថកិច្ចនគរបាលអធិការ.រដ្ឋានស្រុកស្ទឹងហាវទាក់ទង​រកក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណី។ដោយឡែករថយន្តបង្ករនិងម៉ូតូជនរងគ្រោះសមត្ថកិច្ចនគរបាលចរាចរណ៍អធិការដ្ឋានស្រុកស្ទឹងហាវយកទៅរក្សាទុករង់ចាំដោះស្រាយនៅពេលក្រោយ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានាពេលកន្លងមករថយន្តដឹកជញ្ជូនប្រេងក្រុមហ៊ុនខាង​លើអ្នកបើកបរមិនមានការប្រុងប្រយ័ត្នបើកបរក្នុងល្បឿនលឿនណាស់ទើបបង្ករឲ្យមានករណីខាងលើ។ហេតុដូចនេះប្រជាពលរដ្ឋសំណូមពរសុំឲ្យស្ថាប័នមានសមត្ថកិច្ចអនុវត្តនិតិវិធីច្បាប់ស្វែងរកជនបង្ករក៍ដូចជាម្ចាស់ក្រុមហ៊ុនយកមកទទួលខុសត្រូវទៅតាមនិតិវិធីច្បាប់ឲ្យខាងតែបាន ទុកជាការប្រមានដល់អ្នកបើកបរយានយន្តដទៃទៀត។

អ្នកស្រីសួន សុហ៊ុនអាយ្៣៨ឆ្នាំមានកូនចំនួន០៦នាក់ប្រុស០៤ ស្រី០២នៅក្នុងបន្ទុក ជាភរិយាជនរងគ្រោះខាងលើបានរៀបរាប់ទាំងទឹកភ្នែកថាគ្រួសារគ្រួសារគាត់មានជីវភាពទីទ័លក្រយ៉ាងខ្លាំងសព្វថ្ងៃបានប្តីប្រកបរបររត់ម៉ូតូយកប្រាក់មកដោះស្រាយជីវភាពមួយថ្ងៃរួចមួយថ្ងៃតែប៉ុណ្ណោះ ចិញ្ចឹមកូននៅក្នុងបន្ទុក។តែពេលនេះមានគ្រោះអកុសល្យរហូតបាត់បង់ជីវិតបែបនេះតើវាសនារបស់កូនដែលនៅតូចៗនិងធ្លាក់ទៅជាបែបណាទៅវិញ..?

អ្នកស្រីភរិយានៃសពជនរងគ្រោះនិងកូនតូចៗបានលើកម្រាមដៃទាំងដប់ សំណូមពរដល់សមត្ថកិច្ចស្ថាប័នច្បាប់ជាពិសេសសាលាដំបូងខេត្តព្រះសីហនុមេត្តាបានជួយផ្តល់ភាពយុត្តិធម៏ សម្រាប់ជនរងគ្រោះនិងក្រុមគ្រួសារដែលកំពុងតែជួបប្រទះភាពទីទ័លក្រខណ:កូននៅតូចៗថែមទាំងក្លាយជាកូនកំព្រាមិនមានអ្នកប្រកបរបរចិញ្ចឹមជីវិតពួកគេ ៕  ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print