កម្ពុជានឹងក្លាយជាប្រទេសកិត្តិយសក្នុងពិព័រណ៌ពាណិជ្ជកម្មចិន-អាស៊ានឆ្នាំនេះ

ចែករំលែក៖

ភ្នំពេញ៖ ពិព័រណ៌ពាណិជ្ជកម្មចិន-អាស៊ាន លើកទី១៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែកញ្ញាខាងមុខ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ក្នុងនោះ កម្ពុជានឹងធ្វើជាប្រទេសកិត្តិយស ស្របពេលទំនាក់ទំនងការទូត កម្ពុជា-ចិន នឹងឈានចូលគម្រប់ខួបលើកទី៦០ ក៏ដូចជាគម្រប់ខួបលើកទី១៥ក្នុងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រចិន-អាស៊ាន។

ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកម្មវិធីសន្និសីទកាសែតមួយនៅរាជធានីភ្នំ​ពេ​ញនាព្រឹកថ្ងៃ២១ សីហា ឆ្នាំ២០១៨នេះ។ ពិព័រណ៌ខាងលើនេះ ជាវេទិ​កាដ៏សំខាន់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយការទូតព្រមទាំងវប្បធម៌ រវាងប្រទេសទាំងពីរ ជាពិសេសបង្កើតកានុវត្តភាពវិនិយោគនិងសកម្មភាព ពាណិជ្ជកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ក៏ដូចជាពង្រីកគោលដៅទីផ្សារទាំងក្នុងនិងក្រៅប្រទេស ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

លោក ស៊ាង ថៃ អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ក្រៅពីការតាំងបង្ហាញផលិតផលនិងសេវា យើងនឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីគោលនយោបាយវិនិយោគ និងបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា អមដោយពិធីចុះហត្ថលេខាលើគម្រោងវិនិយោគ និងបរិយាកាសធ្វើធុរកិច្ចនៅកម្ពុជា អមដោយពិធីចុះហត្ថលេខាលើគម្រោងវិនិយោគមួយចំនួន ក៏ដូចជារៀបចំវេទិកាវិនិយោគកម្ពុជា-ចិនលើកទី៣ និងកម្មវិធីទស្សនកិច្ចរបស់ពាណិជ្ជករកម្ពុជាទៅកាន់ប្រទេសចិន ដើម្បីស្វែងរកដៃគូធ្វើអាជីវកម្ម។

សម្រាប់កម្មវិធីពិព័រណ៌ពាណិជ្ជកម្មចិន-អាស៊ាន ជារៀងរាល់ឆ្នាំកម្ពុជាតែងតែរៀបចំពន្លាជាតិដើម្បីបង្ហាញពីកិត្តិនាមរបស់ប្រទេសដល់អ្នកចូលរួមឲ្យបានស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា។ សម្រាប់ឆ្នាំ២០១៨នេះ កម្ពុជានឹងរៀបចំជាពន្លាជាតិមួយ ដោយយកប្រាសាទសំបូរព្រៃគុកក្នុងខេត្តកំពង់ធំធ្វើជាទីក្រុងស្រស់ប្រិមប្រិយ និងមានអគារមួយទំហំ ៤៥X៦០ម៉ែត្រ ដែលអាចរៀបចំបាន១៤៦ស្តង់ សម្រាប់បង្ហាញផលិតផលនិងសេវារបស់ប្រទេសផងដែរ។ឆ្នាំនេះកម្ពុជាមានកិត្តិយសនឹងក្លាយជាប្រទេសប្រធានបទចម្បងមួយcountry of honor for the 15th CAEXPOនៃការពិព័រណ៍ពាណិជ្ជកម្មនិងសេដ្ឋកិច្ចអន្តរជាតិចិន – អាស៊ានលើកទី ១៥នេះ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញជាអតិបតីចូលរួម ក្នុងព្រឹត្តិការណ៍សំខាន់នេះផងដែរ។ ព្រឹត្តិការណ៍ដ៏ពិសេសនេះនឹងចាប់ពីថ្ងៃទី ១១ ខែកញ្ញាដល់ថ្ងៃទី ១៥ ខែកញ្ញាទូរទស្សន៍Nice TV នឹងចាក់ផ្សាយ “កម្ពុជានៅពិព័រណ៍ចិន – អាស៊ានលើកទី ១៥ – ដែលជាការផ្សាយផ្ទាល់ពិសេស” ។ដើម្បីឱ្យប្រជាជនកម្ពុបានទស្សនាការផ្សាយបន្តផ្ទាល់នៃការតាំងពិព័រណ៍  និងមានការផ្សាយជារៀងរាល់ថ្ងៃឱ្យប្រជាពលរដ្ឋយល់ដឹងអំពីដំណើរការដ៏អស្ចារ្យរបស់ប្រទេសកម្ពុជានៅក្នុងពិព័រណ៍ខាងលើ៕

ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print