ឃើញសមត្ថកិច្ចជិះម៉ូតូរត់ ពេលឃាត់បានឆែកឃើញសុទ្ធតែឧបករណ៍ទាក់ឆ្កែ

ចែករំលែក៖

ភ្នំពេញ ៖ ​​កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានជិះម៉ូតូល្បាតក្នុងមូលដ្ឋានដំបន់ស្មុកស្មាញដើម្បីការពារជូនប្រជាពលរដ្ឋស្រាប់តែប្រទះឃើញបុរស២នាក់ជិះម៉ូតូឌុបគ្នាដិយមានការសង្ស័យក៏ហៅអោយឈប់តែពេលនោះបុរសខាងលើបានបន្ថែមល្បឿនព្យាយាមគេចពីសមត្ថកិច្ចរហូតជិះធ្លាក់ប្រឡាយភក់ទើបឃាត់បាន កាលពី​វេលា​ម៉ោង​១២​យប់រំលងអធ្រាត្រ​ ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវលំ​ជាប់​ថ្នល់​រថភ្លើង ភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
ជនសង្ស័យ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ រិ​ន​ឌី​ណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ និង​ម្នាក់​ទៀត​មិន​បាន​ស្គាល់ឈ្មោះ ។
តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ​ពួក​គាត់​បាន​ចេញ​ល្បាត​នៅ​ភូមិសាស្ត្រ​ដែល​ស្មុគស្មាញ​ខាងលើ លុះ​បើក​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ដោយ​ឃើញ​ជនសង្ស័យ​មាន​គ្នា២​នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ផ្លឺ​ស ពណ៌​ឈាម​ជ្រូក ស្លាក​លេខ​ទើប​ចាប់​ថ្មី ភ្នំពេញ​1BJ-3632 ដោយមានការសង្ស័ក៏ហៅឈប់ដម្បីសុំត្រួតពិនិត្យ​ តែភ្លាម​ៗ​នោះ​ជនសង្ស័យ​មិនបានឈប់ក៏ព្យាយាមជិះម៉ូតូគេចខ្លួន​រហូត​ដួល​កប់​ក្នុង​ភក់​ប្រឡាក់​ពេញ​ខ្លួន និង​ប្រលាក់​ម៉ូតូ​ក៏​ត្រូវ​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឆែកឆេរ​ទៅ​លើ​ជនសង្ស័យ​ទាំង​លើ​មិន​មាន​ឃើញ​អ្វី​ជាប់​នឹង​ខ្លួន។ ប៉ុន្តែ​នៅ​ជិត​ម៉ូតូ​ដែល​ដួល​នោះ​មាន​សម្ភារ​ទាក់​ឆ្កែ ដែកថ្នាំងអំពៅ​ធំ​មួយ​ដើម ប្រវែង​ប្រមាណ​៣​តឹក និង​ខ្សែ​អន្ទាក់​ចំនួន​ពីរ ដែល​ធ្វើ​អំពី​ខ្សែ ហ្វ្រាំង​កង់​សម្រាប់​ទាក់​ឆ្កែ ។
ក្រោយ​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​ត្រូវ​បាន​កម្លាំង​នគរបាល​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ដើម្បី​សាកសួរ​បន្ត ៕ សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print