កម្លាំងជំនាញព្រហ្មទណ្ឌអធិការនគរបាលក្រុងពោធិ៍សាត់បង្រ្កាបមុខសញ្ញាចោរកម្ម ៤នាក់រួមទាំងវត្ថុតាង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មុខសញ្ញាចោរកម្មយ៉ាងសកម្មចំនួន ៤នាក់ ត្រូវបានកម្លាំងមន្ត្រីនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ធ្វើការបង្រ្កាប និងដកហូតនូវវត្ថុតាងទូរស័ព្ទផងដែរ។

ប្រតិបត្តិការខាងលើធ្វើឡើងផ្សេងៗគ្នាកាលពីអង្គារ៍ ១២កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក្តិ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងក្រុង.ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មាននគរបាលនៃអធិការដ្ឋានក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ទី១ ឈ្មោះ យ៉ុង សុយុទ្ធ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ទី២ ឈ្មោះ រតនា សង្ហា ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់(ជាមុខសញ្ញាលួចយ៉ាងសកម្ម)ទី៣ ឈ្មោះ សេន បារាំង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និងទី៤ ឈ្មោះ សុខ សុវណ្ណារ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិអូរតូង សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ប្រភពបន្តថា ការឃាត់ខ្លួនជនសង្ស័យទាំងចំនួន ៤នាក់ជាបន្តបន្ទាប់ខាងលើនេះ ក្រោយទទួលបណ្ដឹងពីប្រជាពលរដ្ឋបានបាត់ទូរស័ព្ទដៃចំនួន ៣គ្រឿង និងលុយចំនួន ២៨,៤០០០រៀល ក្នុងនោះកម្លាំងបានរកឃើញវត្ថុតាង និងធ្វើការដកហូតនូវទូរស័ព្ទដៃចំនួន ០៣គ្រឿងផងដែរ ចំណែកលុយចំនួន ២៨,៤០០០រៀលរកមិនឃើញនោះទេ។

ប្រភពដដែលខាងលើបន្តទៀតថា ចំពោះជនសង្ស័យរួមទាំងវត្ថុតាងទូរស័ព្ទដៃបាននាំយកមកបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីបំពេញឯកសារសំណំបែបបទបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ការបន្ត៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print