​លួច​ម៉ូតូ​គេជិះបានមួយភ្លែត ម្ចាស់ឃើញដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

​ភ្នំពេញ​ ៖​ ជនសង្ស័យ​២​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ឃាត់ខ្លួន​ពី​បទ​លួច​ម៉ូតូ​ កាលពី​ថ្ងៃ​អង្គារ​ ១០​កើត​ ខែ​ស្រាពណ៍​ ឆ្នាំច​ សំរឹទ្ធ​ស័ក​ ព​.​ស​២៥៦២​ ត្រូវ​និង​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១០​និង​៥៥​នាទី​ ត្រង់​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ​ ផ្លូវ​បេតុង​ព្រៃ​ស​ នៅ​ភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ទោ​ ឈឹប​ ប៊ុ​ន​រ័​ត្ន​ អធិការរង​នគរបាល​ខណ្ឌដង្កោ​បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ ស្រី​ សំណាង​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ដើម​ចាន់​ សង្កាត់​ច្បារ​អំពៅ​២​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ទី​២-​ឈ្មោះ​ អ៊ុ​ន​ ស​ម្ប​តិ្ត​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ច្រាំង​បាក់​ សង្កាត់​ច្បារ​អំពៅ​១​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។​

ជន​រង​គ្រោះ​ឈ្មោះ​ អ៊ី​ សា​រ៉ាត់​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ ស្នាក់​នៅ​បុរី​ចំការ​ដូង​ ផ្ទះ​លេខ​អូ​៩១​ ផ្លូវ​អូ​សេ​ដេ​ ស្ថិត​នៅ​ភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​ចាប់​យក​៖​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៧​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 1J-3924​ លេខ​ តួលេខ​ម៉ាស៊ីន​ 9793459​ មួយ​ គ្រឿង​(​របស់​ជន​រង​គ្រោះ​),​ ម៉ូតូ​ម៉ាក​ហុង​សេ​១២៥​ ផលិត​ឆ្នាំ​២០១៨​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​ លេខ​ភ្នំពេញ​1GU-8356​ លេខ​តួលេខ​ម៉ាស៊ីន​ 5169112​ មួយ​គ្រឿង​(​របស់​ជនសង្ស័យ​),​ សោរ​ខ្សៀ​លេខ​៨​ផ្សារ​ជាមួយ​ដែក​មូល​ធ្វើ​មាន​រាង​អង្សរ​ (T)​ មួយ​ ,​ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​មួយ​,​ ទូរស័ព្ទ​ដៃ​ម៉ាក​ណូ​ គា​ចុច​ពិល​ពណ៌​ខ្មៅ​ មួយ​គ្រឿង​,​ កូនសោរ​ម៉ូតូ​ ចំនួន​០២,​ ក្រាម​ពណ៌​ ស​ថ្លា​មួយ​កញ្ចប់​ថង់​តូច​។​
​លោក​អធិការ​បន្ត​ថា ​កាលពី​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១០​និង​៥៥​នាទី​ ជន​រង​គ្រោះ​ បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៧​ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​ 1J-3924​ លេខ​តួ​ លេខ​ម៉ាស៊ីន​ 9793459​ មួយ​គ្រឿង​ ដឹក​ស៊ីម៉ង់ត៍​មួយ​បាវ​យក​មក​ជួសជុល​បន្ទប់​ជួល​ នៅ​ភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ឈប់​ម៉ូតូ​នៅ​មុខ​ផ្ទះ​ជួល​ខាងលើ​ រួច​ហើយ​បាន​លើក​ស៊ីម៉ង់ត៍​ចុះ​ហើយ​ដក​កូនសោរ​ម៉ូតូ​ពី​កុងតាក់​យក​មក​ចាក់​បើក​កែបម៉ូតូ​ដើម្បី​ យក​សម្ភារៈ​ផ្សេងៗ​ រួច​មិន​បាន​ដក​កូនសោរ​មក​វិញ​ទេ​។​

ពេល​នោះ​ មាន​ជនសង្ស័យ​ចំនួន​០២​នាក់​ខាងលើ​ បាន​ជិះ​ម៉ូតូ​០១​ គ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៨​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GU-8356​ មាន​លេខ​តួ​ និង​លេខ​ ម៉ាស៊ីន​5169112​ ដោយ​ជនសង្ស័យ​ឈ្មោះ​ ស្រី​ សំណាង​ ជា​អ្នក​បើក​ម៉ូតូ​មក​ឈប់​ក្បែរ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ រួច​ជនសង្ស័យ​ឈ្មោះ​ អ៊ុ​ន​ សម្បត្តិ​ ដែល​ជិះ​ខាងក្រោយ​បាន​ចុះ​ពីលើ​ម៉ូតូ​ ដើរមក​ធ្វើ​សកម្មភាព​កាច់​សោ​រក​ម៉ូតូ​ តែ​ ពេល​ឃើញ​មានកូន​សោរ​ជាប់​នឹង​កែបម៉ូតូ​ស្រាប់​ ក៏​បាន​យក​កូនសោរ​ម៉ូតូ​បញ្ឆេះ​ជិះ​ចេញ​ តែ​ជន​រង​គ្រោះ​បានឃើញ​ទាន់ក៏​ស្រែក​ឆោឡោ​ថា​ ចោរៗ​ រួច​សមត្ថកិច្ច​យើង​ក៏​បាន​ដេញ​តាម​ពីក្រោយ​ភ្លាមៗ​រហូត​ដល់​ផ្លូវ​២១៧​ ត្រង់​ចំណុច​រោងចក្រ​ផលិត​ស័ង្កសី​បូព៌ា​ នៅ​ភូមិ​តា​ឡី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ សមត្ថកិច្ច​យើង​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​បាន​ រួម​និង​វត្ថុ​តាង​ យក​មក​ សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ​តាម​នីតិវិធី​ច្បាប់​ ហើយ​ជន​រង​គ្រោះ​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​ចំ​ឈ្មោះ​ជនសង្ស័យ​ ទាំង​០២​នាក់​ខាងលើ​ ដើម្បី​អោយ​សមត្ថ​កិច្ចចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង​។​

ក្រោយ​ពី​ធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​បាន​ឆ្លើយ​សារភាព​ប្រាប់​សមត្ថកិច្ច​អោយ​ដឹង​ថា​ពួក​គេ​កន្លង​មក​ធ្លាប់​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​រក​ម៉ូតូ​ជា​ច្រើន​លើក​ថែម​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។​
​បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​ពីរ​នាក់​ខាងលើ​ អធិការដ្ឋាន​នគរបាល​ ខណ្ឌដង្កោ​ កំពុង​ឃាត់ខ្លួន​បណ្ដោះ​អាសន្ន​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​ ៕ដោយ៖ ភារ៉ា ដង្កោ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print