ចិន-ម៉ាឡេស៊ីបង្កើនទំនាក់ទំនងសេដ្ឋកិច្ចទីផ្សារ

ចែករំលែក៖

នៅក្នុងដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad ទៅកាន់ប្រទេសចិន ប្រទេសទាំង ពីរក៏បានចុះហត្ថលេខាលើ អនុស្សរណៈ យោគយល់គ្នា លើកិច្ចព្រមព្រៀងដោះដូរ រូបិយប័ណ្ណ។
នៅក្នុងសន្និសីទកាសែត ជាមួយ លោក នាយករដ្ឋមន្ត្រីចិន ក្នុងទីក្រុងប៉េកាំង លោក Mahathir Mohamad បាននិយាយដូច្នេះថា “យើងសង្ឃឹមថា នឹងធ្វើឲ្យប្រទេសចិនយល់អំពីបញ្ហាដែលប្រទេសម៉ាឡេស៊ី កំពុងតែប្រឈមមុខនៅក្នុងពេលសព្វថ្ងៃនេះ”។

ចំណែកលោក នាយករដ្ឋមន្ត្រីចិន បាន មានប្រសាសន៍ថា ប្រទេសចិនសង្ឃឹមថា ការពង្រីកបន្ថែមក្នុងចំណងពាណិជ្ជកម្មជាមួយម៉ាឡេស៊ី នឹងនាំឲ្យមានតុល្យភាពខ្លាំងឡើងក្នុងជំនួញពីរផ្លូវ និងថា ប្រទេសចិនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបង្កើន ការនាំចូលប្រេងដូង និងផលិតផល កសិកម្មផ្សេងទៀត បំពេញតម្រូវការអតិថិ ជនចិន។

នៅពេលនេះដែរផលិតផលចំណី អាហារម៉ាឡេស៊ីជាច្រើនប្រភេទកំពុងលក់ដាច់ខ្លាំង។ ផលិតផលទាំងនោះមានដូច ជាកាហ្វេ ទឹកម្ទេស និងគ្រឿងសម្លការី…។ ក្រុមហ៊ុន រីហ្កាល់ ផ្លឹស បានមានកំណើនប្រាក់ចំណូលជាមធ្យមពី១៥ទៅ២០ភាគ រយក្នុងមួយឆ្នាំ អស់រយៈពេល១៥ឆ្នាំ មកហើយ។ នាយកគ្រប់គ្រង លោក ឡ វី កឹង បានលើកហេតុផលថា ភាពជោគជ័យ របស់ក្រុមហ៊ុនរបស់លោក នៅក្នុងប្រទេស ចិននេះ គឺដោយសារតែចិន បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក កាលពីឆ្នាំ២០០១ ព្រមទាំងចូលរួមក្នុង យន្តការសហប្រតិបត្តិការថ្នាក់តំបន់មួយ ចំនួន ដូចជា អាស៊ានបូកបី ដែលមាន១០ ប្រទេស នៅអាស៊ីអាគ្នេយ៍ជាសមាជិក បូកជាមួយនឹងប្រទេសចិន ជប៉ុន និង កូរ៉េខាងត្បូង។

លោក ឡ វី កឹង នាយកគ្រប់គ្រង ក្រុម ហ៊ុន រីហ្កាល់ ផ្លឹស ថ្លែងថា «ចាប់ពីពេល មានអាស៊ានបូកបីមក ពន្ធនាំចូលត្រូវបាន កាត់បន្ថយ ឬធ្លាក់មកសល់ត្រឹមសូន្យ ក៏មាន ដូច្នេះផលិតផលម៉ាឡេស៊ីជាច្រើន បានចូលមកក្នុងប្រទេសចិន ហើយមាន ប្រៀបជាងគេខ្លាំងមែនទែន។ ក្រោយមក ទៀត ផលិតផលម៉ាឡេស៊ីក៏មានតម្រូវការច្រើន ក្រោយពីមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ ដូច្នេះផលិតផលរបស់យើងដូចជាកាហ្វេ.ស និងនំប៊ីសស្គីតជាដើមនេះ សុទ្ធតែលក់ដាច់ខ្លាំងក្រោយពីពេលនោះមក»។

អតិថិជនម្នាក់និយាយថា «ខ្ញុំទុកចិត្តលើទំនិញដែលនាំចូលច្រើនជាង។ បើនិយាយអំពីទំនិញដែលយកមកពីអាស៊ី អាគ្នេយ៍វិញ ជាធម្មតាខ្ញុំទិញផ្លែឈើដែលដាំនៅតំបន់ត្រូពិក ហើយម៉ាក់ខ្ញុំគាត់ចូល ចិត្តពិសាទុរេនណាស់»។

បើទោះជាប្រទេសចិន កំពុងមានភាពតានតឹងផ្នែកពាណិជ្ជកម្មកាន់តែខ្លាំង ហើយប្រាក់ខែកម្មករឡើងថ្លៃក៏ដោយ ក៏លោក ឡ នៅតែមានផែនការចង់បើក រោងចក្រផលិតមួយនៅប្រទេសចិន ដើម្បីបញ្ជូនទំនិញរបស់ក្រុមហ៊ុនទៅកាន់ទីផ្សារ ឱ្យបានកាន់តែឆាប់រហ័ស៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print