ទំនាក់ទំនងរវាងកូរ៉េខាងជើងនឹងកូរ៉េខាងត្បូង កាន់តែប្រសើរឡើងមានទំនុកចិត្តគ្នាជាងមុន

ចែករំលែក៖

ទំនាក់ទំនងល្អប្រសើររវាងកូរ៉េខាងជើង នឹងកូរ៉េខាងត្បូង ពេលនេះកាន់តែ ប្រសើរថែមទៀត ក្រោយពេលដែល ប្រទេសទាំងពីរ បានព្រមព្រៀងបិទ កុង ត្រូលមួយចំនួន នៅតាមបណ្តោយព្រំដែន ប្រទេសទាំងពីរ ជាសញ្ញាយ៉ាងល្អប្រសើរ បំផុត មិនធ្លាប់មាន។ ជាមួយគ្នានេះកូរ៉េខាងត្បូងក៏បានប្រកាសលុប​ចោល ពាក្យថា «ទាហានសត្រូវ»សម្រាប់ទាហានកូរ៉េខាងជើងផងដែរ។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Song Young Moo បានប្រកាសឲ្យដឹងថា រដ្ឋាភិបាលទីក្រុង​សេអ៊ូល បានសម្រេចបិទ កន្លែងត្រួតពិនិត្យ យាមល្បាត (កុងត្រូល)ជាង ១០កន្លែង នៅជាប់ព្រំដែនកូរ៉េខាង ជើង ។ សកម្មភាពខាងលើ គឺជាការបង្កើន ទំនុកចិត្តគ្នា បញ្ឈប់ការប្រឈមមុខដាក់គ្នា ដោយយោធា។

រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង បាន ឲ្យដឹងថា ទីតាំងយាមល្បាតនៅតាមព្រំ ដែន ដែលត្រូវ រុះរើមានចម្ងាយពីកូរ៉េខាងជើង១គីឡូម៉ែត្រ។ បន្ទាត់ព្រំដែន កាត់ផ្តាច់ប្រទេសទាំងពីរចាប់តាំងពីឆ្នាំ ១៩៥៣ ដោយមានតំបន់ស ប្រមាណ៤គីឡូម៉ែត្រ ជាទីកន្លែងដែលមានការយាមល្បាតតឹងតែងបំផុត នៅលើពិភពលោក ក៏ដូចជា ចម្ការមីន នៅតាមព្រំដែន ទប់ស្កាត់ទាហាន ម្ខាងទៀតវាយលុក ដោយសារតែ ប្រទេសទាំងពីរមិនទាន់បញ្ចប់សង្គ្រាមនៅឡើយ។ សូមបញ្ជាក់ថាសង្គ្រាមដែលបញ្ចប់ទៅ នៅឆ្នាំ ១៩៥៣ដោយកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះ ។ទាំងនោះហើយបានជា កូរ៉េខាងជើង ស្នើឲ្យមានសន្ធិសញ្ញាសន្តិភាពពេញលេញមួយ។

អំពីកម្មវិធីបរមាណូនៅក្នុងរបាយការណ៍អង្កេតប្រចាំឆ្នាំ ដាក់ជូនក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិទីភ្នាក់ងារត្រួតពិនិត្យថាមពលបរមាណូអន្តរជាតិ IAEA បានប្រកាសថា គ្មានការកាត់បន្ថយកម្មវិធីបរមាណូនោះឡើយ មានតែកើនឡើង ជាងមុន។ ក្នុងការសិក្សា អង្កេតនេះ ទីភ្នាក់ងារថាមពលអន្តរជាតិ បានអះអាងថា របបក្រុងព្យុងយ៉ាង នៅតែបន្តអភិវឌ្ឍគម្រោងផលិតនុយក្លេអ៊ែរ ដដែល ហើយជាអ្វីដែលគួរឲ្យព្រួយបារម្ភ។

ក្រៅពីសម្តែងសេចក្តីសោកស្តាយជាខ្លាំងចំពោះការរំលោភបំពានទណ្ឌកម្មពី សំណាក់កូរ៉េខាងជើង លោក Yukiya Amano ប្រធានគ្រប់គ្រងទូទៅរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ ក៏បានអំពាវវនាវអន្ទងចិត្តឲ្យកូរ៉េខាងជើង ងាកមកអនុវត្តទណ្ឌ កម្ម និងបំពេញកាតព្វកិច្ច ដែលសម្រេច ចេញដោយអង្គការសហប្រជាជាតិ។ ក៏ ប៉ុន្តែសេចក្តីអំពាវនាវឲ្យកូរ៉េខាងជើងគោរពករណីកិច្ចនោះ ទំនងជាគ្មានផ្លូវទេ។ ដ្បិត ថានៅក្នុងរបាយការណ៍ ក៏បានបញ្ជាក់ដែរ ថា កូរ៉េខាងជើង បន្តសម្ងំលួចសាងសង់រ៉េអាក់ទ័រ​នុយក្លេអ៊ែរ សាងសង់មជ្ឈមណ្ឌលចម្រាញ់និងទាញយកសារធាតុអ៊ុយរ៉ាញ៉ូម នៅក្នុងតំបន់ព្យុងសុង។ មិនតែប៉ុណ្ណោះ កូរ៉េខាងជើង មិនបានគោរពតាមបម្រាម របស់សេចក្តីសម្រេចអង្គការសហប្រជា ជាតិនោះទេ ។ ប្រទេសនេះ នៅតែដឹកតាម នាវា នាំចេញប្រេងហួសកម្រិតបរិមាណ ទៅបរទេស ដូចជា ទៅចិន និងរុស្ស៊ី។ ចំណុចនេះ ក៏មានសរសេរនៅក្នុងរបាយការណ៍ប្រចាំឆ្នាំនេះដែរ។

ជាការកត់សម្គាល់ ដំណឹងនេះ ធ្លាក់ចំពេលដែលទំនាក់ទំនងបងប្អូនកូរ៉េទាំងពីរ កំពុងតែល្អូកល្អិននឹងគ្នា រហូតបានបង្កើត ជំនួបរវាងប្រជាជនដែលព្រាត់ប្រាសគ្នាពីពេលសង្គ្រាមជាច្រើនទសវត្សរ៍មកហើយ។ ពិធីជួបជុំនេះទើបនឹងធ្វើរួច នាប៉ុន្មានថ្ងៃ មុននេះសោះ។ ហើយកូរ៉េទាំងពីរ ក៏គ្រោង ធ្វើជំនួបកំពូលមួយទៀត នៅខែកញ្ញាខាង មុខនេះ។ ព័ត៌មានអាក្រក់ពីកូរ៉េខាង ជើងនេះ ក៏ធ្លាក់ចំពេល ដែលរដ្ឋបាលអាមេ រិករបស់លោក ត្រាំ កាលពីសប្តាហ៍មុន បានសរសើរកូរ៉េខាងជើង ថាកំពុងដើរលើ ផ្លូវល្អផងដែរ។

កូរ៉េខាងជើងត្រៀមធ្វើព្យុហយាត្រា ទ្រង់ទ្រាយធំនៅមុនពេល មានជំនួបជាលើកទីពីរ ជាមួយប្រធានា​ធិបតីអាមេរិកដូណាល់ ត្រាំ និង ជំនួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងត្បូង មូន ជេអីុន ដែលនឹងបំពេញទស្សន កិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង ក៏ដូចជាប្រធា នាធិបតីចិន នឹងបំពេញទស្សនកិច្ចកូរ៉េ ខាងជើង ផងដែរ ។ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានត្រៀមធ្វើព្យុហយាត្រាជាទ្រង់ទ្រាយធំបំផុតនៅថ្ងៃទី ៩ ខែ កញ្ញាខាងមុខ នៅអំឡុងពិធីរំលឹកខួបលើកទី៧០នៃថ្ងៃបង្កើត ប្រទេស​កូរ៉េខាងជើង ។

ទីក្រុងព្យុងយ៉ាង នឹងត្រូវប្រារព្ធខួប លើកទី៧០ នៃថ្ងៃបង្កើតប្រទេសរបស់ខ្លួន នៅថ្ងៃទី៩ ខែកញ្ញាខាងមុខនេះ ជាមួយ ការរំពឹងខ្ពស់ ថារបបដឹកនាំលោក គីម ជុងអ៊ុន នឹងធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ជាងព្យុហយាត្រាយោធាកាលពីខែកុម្ភៈទៅទៀត។ ជាក់ស្ដែង បើតាមរូបភាពថត ដោយផ្កាយរណបរបស់ 38 North សកម្មភាពជាច្រើនបានកើនឡើងជាលំដាប់នៅឯទីលាន Mirimក្នុងទីក្រុងព្យុងយ៉ាង។
មិនតែប៉ុណ្ណោះ រូបភាពផ្កាយរណប ទាំងនេះ ក៏បានបង្ហាញថារថយន្ដធុនធ្ងន់ជាង៥០០គ្រឿងត្រូវបានគេប្រើប្រាស់ដើម្បីដឹកជញ្ជូន កងទ័ពទៅកាន់កន្លែងហ្វឹកហាត់ធ្វើព្យុហយាត្រាយោធាផងដែរ។ ក៏ប៉ុន្តែ មកទល់នឹងពេលនេះ គេហទំព័រ 38 North មិនបាន បញ្ជាក់ពីសកម្មភាពចល័តមីស៊ីល ឬក៏ការសង្ស័យពីការធ្វើតេស្ដមីស៊ីលអ្វីនោះទេ។

ក្រុមផ្តល់ជំនួយមនុស្សធម៌ កូរ៉េខាង ជើង ជិតត្រូវផ្អាកក្នុងពេលដែល សហរដ្ឋអាមេរិកបង្កើន ការអនុវត្តទណ្ឌកម្ម ព្រមទាំងមានសេចក្តី ព្រមាន អំពីវិបត្តិចំណីអាហារ ក្រុមផ្តល់ ជំនួយ និយាយថា ជំនួយមនុស្សធម៌ សម្រាប់ កូរ៉េខាងជើង ជិតត្រូវផ្អាកហើយ នៅឆ្នាំនេះ បានបង្កក្តីបារម្ភយ៉ាងខ្លាំង ពី គ្រោះអត់ឃ្លាន បន្តកើតឡើងនៅក្នុង ប្រទេសនេះ។

លោក MazenGharzeddineដែលធ្វើការត្រួតពិនិត្យ ប្រតិបត្តិការកូរ៉េខាងជើង នៅក្នុងកម្មវិធីអភិវឌ្ឍន៍ របស់អង្គការ សហប្រជាជាតិ បានប្រាប់កាសែត រ៉យទ័រ ថា “ទណ្ឌកម្មដែលរដ្ឋាភិបាលទទួលរង បានធ្វើឲ្យមានផលវិបាក ដោយប្រយោល លើប្រតិបត្តិការ ជំនួយ និងសកម្មភាព ជំនួយមនុស្សធម៌ ជាពិសេសគឺការដួលរលំ នៃបណ្ដាធនាគារ និងការពន្យារពេលក្នុង ដំណើរដឹកជញ្ជូនគ្រឿង ផ្គត់ផ្គង់ ចូលទៅ ក្នុងប្រទេស”។

គួរបញ្ជាក់ថា ថវិកាជំនួយសរុបសម្រាប់ សកម្មភាព អង្គការសហប្រជាជាតិ និង អង្គការ ក្រៅរដ្ឋាភិបាល បានធ្លាក់ចុះពី ១១៧,៨ លានដុល្លារ ក្នុងឆ្នាំ២០១២ មកនៅ១៧,១លានដុល្លារ។ នេះបើយោង តាមការិយាល័យ អង្គការសហប្រជាជាតិ ទទួលបន្ទុកសម្របសម្រួល សេវាកម្ម តាមដានហិរញ្ញវត្ថុ នៃកិច្ចការមនុស្សធម៌៕ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print