ដូណាល់ ត្រាំ៖ អាមេរិកនឹងដំឡើងពន្ធ២៥ភាគ រយលើរថយន្តនាំចូលពីអឺរ៉ុប

ចែករំលែក៖

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី២១ ខែសីហាថា អាមេរិកនឹងដំឡើងពន្ធ២៥ភាគរយដល់រថយន្តនាំចូលពីអឺរ៉ុប។ ប្រធានាធិបតី ត្រាំ បានប្រកាសពេលចូលរួមព្រឹត្តិការណ៍នៅទីក្រុង West Virginia កាលពីរសៀលថ្ងៃ ទី២១ ខែសីហាថា យើងនឹងដំឡើងពន្ធ ២៥ភាគរយ ដល់រថយន្តនីមួយៗនាំចូលពីអឺរ៉ុបមកទឹកដីអាមេរិក។

ការប្រកាសខាងលើកើតឡើងក្រោយពេលប៉ុន្មានម៉ោងដែលសារព័ត៌មាន Wall Street Journal ផ្សាយថា រដ្ឋមន្ត្រីក្រសួង ពាណិជ្ជ កម្មអាមេរិក លោក Wilbur Ross បានផ្អាកប្រគល់របាយការណ៍ស្តីពីពន្ធនាំចូលរថយន្ត។

លោកក៏មិនប្រាកដថា របាយការណ៍ស្តីពីពន្ធនៅក្នុងខែសីហានេះ នឹងត្រូវបានប្រកាសដែរឬទេ។ មូលហេតុដែលពន្យារការផ្តល់របាយការណ៍ដោយសារតែគណៈកម្មការ អឺរ៉ុប មិុចស៊ីកូ និង កាណាដា កំពុងតែធ្វើឡើង។

លោក Wilbur Ross បានបញ្ជាក់ថា ឯក សាររបស់ក្រុមអ្នកផលិតរថយន្តដែលផ្តល់មក គឺយឺតយ៉ាវជាងការគ្រោងទុក។ ភាគច្រើនក្រុមហ៊ុនរថយន្តបានប្រឆាំង នឹងពន្ធនាំចូល ក៏ដូចជាការដំឡើងថ្លៃដល់អ្នកប្រើប្រាស់។

លោក ត្រាំ បានព្រមានដំឡើងពន្ធ ពី ២០-២៥ ភាគរយដល់រថយន្តនាំចូល។ កាលពីខែឧសភា លោក ត្រាំ បានស្នើដល់ក្រសួងពាណិជ្ជកម្មស្រាវជ្រាវពីសកម្មភាពនាំចូលរថយន្ត មានគំរាមកំហែងដល់សន្តិសុខជាតិដែរឬទេ?

លោក ត្រាំ បានយក មូលហេតុសន្តិសុខជាតិ ដើម្បីដំឡើងពន្ធ លើដែកថែប និងអាលុយ មីញ៉ូមនាំចូលពីក្រៅប្រទេស។

ជាមួយនឹងការដំឡើងពន្ធរថយន្តនាំ ចូលពី អឺរ៉ុបនិងធ្វើឲ្យទំនាក់ទំនងសម្ពន្ធមិត្តដ៏សំខាន់នេះប្រឈមនឹងការប្រេះឆា នឹងធ្វើឲ្យបាត់បង់សម្ពន្ធមិត្តដ៏សំខាន់បំផុត របស់អាមេរិក។ មិនតែប៉ុណ្ណោះ អាមេរិក នឹងត្រូវប្រឈមនឹងអង្គការពាណិជ្ជកម្ម ពិភពលោក WTO ដោយមានប្រទេស ជាច្រើនដែលរងការដំឡើងពន្ធពីអាមេរិក បានដាក់លិខិតតវ៉ាទៅកាន់អង្គការសំខាន់មួយនេះឲ្យចូលរួមដោះស្រាយ។

កន្លងមក ចិនក៏បានដាក់លិខិតឡើងទៅកាន់អង្គការ WTO ដែរដោយចោទ ប្រកាន់អាមេរិក ថាបានបំពានច្បាប់ ពាណិជ្ជកម្ម។ នៅពេលនេះ ទួរគីក៏បាន ដាក់ពាក្យបណ្តឹងប្រឆាំងអាមេរិកទៅកាន់អង្គការ WTO ផងដែរ។ ជាមួយគ្នានេះអង្គ ការ WTO នឹងចូលរួមដោះស្រាយប្រសិនបើក្នុងរយៈពេល៣ខែប្រទេសជាប់ពាក់ព័ន្ធ មិនអាចរកដំណោះស្រាយឃើញនោះ។

អង្គការ WTO បានប្រកាសកាលពីថ្ងៃទី ២១ ខែសីហាថា ទួរគីបានសម្រេចចិត្ត ដាក់ពាក្យប្ដឹងសហរដ្ឋអាមេរិកទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ជុំវិញការដំឡើងពន្ធលើការនាំចូលដែក និង អាលុយមីញ៉ូមរបស់លោក ដូណាល់ ត្រាំ ដែលបានព្រមានថានឹងដាក់ទណ្ឌកម្ម បន្ថែមលើទីក្រុងអង់ការ៉ា។

នៅក្នុងសេចក្ដីថែ្លងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោង នៅក្នុងតំបន់) អង្គការ WTO បានឲ្យដឹង ដូច្នេះថា «ទួរគីបានដាក់ពាក្យប្ដឹង និងស្នើ ឲ្យអង្គការ WTO ជួយដោះស្រាយជម្លោះពាណិជ្ជកម្មបច្ចុប្បន្នជាមួយសហរដ្ឋអាមេរិក ជុំវិញការ ដំឡើងពន្ធលើការនាំចូលផលិត ផលដែក និងអាលុយមីញ៉ូមពីសំណាក់ លោក ដូណាល់ ត្រាំ»។

សូមជម្រាបថា លោក ដូណាល់ ត្រាំ នៅក្នុងខែសីហានេះ បានប្រកាសដំឡើងពន្ធលើការនាំចូលដែក២០ភាគរយ និង អាលុយមីញ៉ូម ៥០ភាគរយ ពីប្រទេសទួរគី ហើយថែមទាំងព្រមានទៀតថានឹងដាក់ ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែម បើទីក្រុងអង់ការ៉ា មិនព្រមដោះលែងអាចារ្យគ្រឹស្ដសាសនាអាមេរិកម្នាក់ឈ្មោះ Andrew Brunson ដែលកំពុងជាប់ឃុំនៅទួរគីទេនោះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print