សម្ពន្ធមិត្តថ្មីរបស់ចិននៅក្បែរអាមេរិក

ចែករំលែក៖

មន្ត្រីអាមេរិកបង្ហាញការមិនពេញចិត្ត ចំពោះចិនដែលបានបង្កើនទំនាក់ទំនង សម្ពន្ធមិត្ត ជាមួយប្រទេស El Salvador ជាប្រទេសតូចមួយនៅ អាមេរិកកណ្តាល។
សារព័ត៌មាន south china morning post បានផ្សាយថា ប្រទេស El Salvador ទើបតែបានកាត់ផ្តាច់ទំនាក់ទំនង ការបរទេសជាមួយកោះតៃវ៉ាន់ដោយងាកទៅបង្កើត ទំនាក់ទំនងជាមួយចិនដីគោកនៅថ្ងៃទី២១ ខែសីហា ។

អាមេរិកបានចោទប្រកាន់ចិនថាបាន ទិញទឹកចិត្តប្រទេសនៅអាមេរិក តាមរយៈការផ្តល់ជំនួយនិងវិនិយោគជាច្រើន ។ ក្រៅពីនេះអាមេរិកបានបង្ហាញពីក្តីបារម្ភពីទីក្រុងប៉េកាំងនឹងទទួលបានច្រើនជាងនេះ នៅអែល សាលវ៉ាឌ័រក្រៅពីទំនាក់ទំនងការបរទេសដ៏ល្អ។
នៅក្នុងសារលិខិត ដែលបានបង្ហោះលើ បណ្តាញ Twitter កាលពីថ្ងៃទី២១ ខែ សីហាអគ្គរដ្ឋទូតអាមេរិកប្រចាំនៅ El Salvador លោកស្រី Manasបាននិយាយថា ទីក្រុង វ៉ាស៊ីនតោន បង្ហាញក្តីបារម្ភយ៉ាង ខ្លាំង ពីសកម្មភាពខាងលើ អាចធ្វើឲ្យប៉ះ ពាល់ ដល់ទំនាក់ទំនងប្រទេសទាំងពីរ។

កាលពីខែមុនលោកស្រី Manes បាន ព្រមាន ពីគោលបំណងរបស់ចិនក្នុងការ កែប្រែ កំពង់ផែពាណិជ្ជកម្ម La Union នៅភាគខាងកើត El Salvador ទៅជា ទីតាំងយោធា ។ លោកស្រីបានប្រកាស ទៀតថា «នោះជាបញ្ហាយុទ្ធសាស្ត្រ ហើយយើងទាំងអស់គ្នាត្រូវតែតាមដានយ៉ាង យកចិត្តទុកដាក់បំផុត នូវអ្វីដែននឹងកើតឡើងនៅពេលខាងមុខ»។

El Salvador ជាប្រទេសតូចមួយស្ថិតនៅអាមេរិកកណ្តាល បែរមុខទៅកាន់ មហាសមុទ្រ ប៉ាស៊ីហ្វិក ។ សេដ្ឋកិច្ច ប្រទេសនេះពឹងផ្អែកទៅលើការនាំចេញ កាហ្វេ ស្ករ និងសម្លៀកបំពាក់ ក៏ដូចជា ឈ្មួញកណ្តាល ។ ពលរដ្ឋ ១/៣ ក្នុង ចំណោមពលរដ្ឋ៦,៥លាននាក់ ក្នុងប្រទេសនេះរស់នៅក្រោមបន្ទាត់ក្រីក្រ ។
កំពង់ផែ La Union របស់ប្រទេសនេះ ត្រូវបានទុកចោល ចាប់តាំងពីសាងសង់ រួចរាល់ នៅឆ្នាំ២០០៨ ដោយសារតែជួប ផលលំបាកនៅក្នុងការស្វែងរកអ្នកវិនិយោគ។ កាលពីខែកក្កដាកន្លងទៅប្រធានគ្រប់គ្រងកំពង់ផែខាងលើបានបញ្ជាក់ថា មានក្រុមហ៊ុនចំនួន៣ មកពីអាស៊ី អាមេរិកនិងអឺរ៉ុបចង់ជួលកំពង់ផែនោះ ។

ប៉ុន្តែក្រោយមករដ្ឋមន្ត្រីក្រសួងសេដ្ឋ កិច្ច El Salvador លោក Luz Estrella Rodriguez បានបញ្ជាក់ថាទីក្រុងប៉េកាំង ចាប់អារម្មណ៍ ក្នុងការវិនិយោគលើកំពង់ ផែខាងលើ ក៏ដូចជាទីតាំងជាច្រើនផ្សេង ទៀត ក្នុងប្រទេសនេះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print