សម្តេចភក្តី សាយ ឈុំ ចុះពិនិត្យស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោត

ចែករំលែក៖

ភ្នំពេញ៖  នា ព្រឹកថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក  ព .ស ២៥៦២ ត្រូវនឹង  ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ សម្តេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោត ដែលកំពុងគំរាមកំហែងកាន់តែខ្លាំងដល់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
  ក្នុងឱកាសនោះដែរ សម្តេច ប្រធានព្រឹទ្ធសភា បានអញ្ជើញជួបអាជ្ញាធរមូលដ្ឋាន និងជួបសួរសុខទុក្ខប្រជាពលរដ្ឋ ដែលរងគ្រោះទឹកលិចផ្ទះសម្បែង និងអ្នកជម្ងឺ គ្រួសារយុទ្ធជនពិការ នៅតាមខ្នងផ្ទះក្នុងភូមិស្ពានខ្ពស់ សង្កាត់ស្ពានខ្ពស់ នៃខណ្ឌដង្កោ រាជធានីភ្នំពេញផងដែរ ៕
ដោយ៖ ស រស្មី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print