ខេត្តស្វាយរៀង៖ បន្ទាប់ពីមានការសំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិការសាធារណ:នាពេលកន្លងមកពាក់ពន្ធ័និងបញ្ហាផ្លូវនិងប្រលាយទឹកលោកលឹមសៀងហេងអភិបាលរងក្រុងបាវិតព្រមទាំងលោកចៅសង្កាត់និងក្រុមការងារបានចុះស្តាប្រលាយនិងឈូសឆាយផ្លូវដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ។
ការចុះដោះស្រាយសំណូមពរក៏ដូចជាកង្វល់របស់ប្រជាពលរដ្ឋនេះបានធ្វើឡើងកាលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិតាបិបសង្កាត់-ក្រុងបាវិត ខេត្តស្វាយរៀង ។
លោកលឹម សៀងហេង អភិបាលរងក្រុងបាវិតបានអោយដឹងថា ការធ្វើវេទិកាសាធារណៈដែលស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនេះគឺតំរូវអោយអាជ្ញាធរចុះជួបប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋដឹងសុខទុក្ខលំបាកនិងដោះស្រាយសំណូមពរនានាដែលប្រជាពលរដ្ឋបានលើកឡើងនោះអាជ្ញាធរក្រុងបាវិតតែងតែចុះធ្វើវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋនិងបានដោះស្រាយនូវសំណូមពរជាច្រើនដែលបានលើកឡើងក្នុងវេទិការនេះ ។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះយើងបានចុះស្ដារប្រលាយនិងការឈូសឆាយផ្លូវជូនប្រជាពលរដ្ឋជាច្រើនខ្សែនិងបន្តដោះស្រាយជាបន្តបន្ទាប់ទៀតទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ។
ពាក់ពន្ធ័នឹងការអភិវឌ្ឍន៍នៅមូលដ្ឋានក្រុងបាវិតនេះលោកសាញ់សុខុនចៅសង្កាត់បាវិតបានអោយដឹងថាសង្កាត់បាវិតរបស់លោកក៏មានការរីកចំរើនកត់សំគាល់ផងដែរដែលបានសហការជាមួយប្រជាពលរដ្ឋព្រះសង្ឃនិងសប្បុរសជននានាបានជុសជុលផ្លូវដាក់លូបានជាច្រើនខ្សែក្នុងឆ្នាំ២០១៥នេះ ហើយមិនតែប៉ុណ្ណោះដោយមានការយកចិត្តទុកដាក់ពីលោកអភិបាលក្រុងបាវិតក្នុងឆ្នាំ២០១៦នេះនិងមានគំរោងជាច្រើនទៀតដើម្បីអភិវឌ្ឍន៏មូលដ្ឋានសង្កាត់បាវិតអោយកាន់តែរីកចំរើនបន្ថែមទៀត ៕
ដោយ៖ យឹម សុថាន