​លិខិតមិត្តអ្នកអាន៖ ចំងាយ​ផ្លូវ​ប្រហែល​៥​គីឡូម៉ែត្រ​អាជ្ញាធរ​ស្រុក​ស្រី​សន្ធរ​គ្មាន​លទ្ធភាព​ធ្វើ​ឱ្យ​ស្រួល​ធ្វើ​ដំណើរ​!!

ចែករំលែក៖

កណ្ដាល​ទីរួមស្រុក​ស្រី​សន្ធរ​ ខេត្ដកំពង់ចាម​ ផ្លូវ​ចំងាយ​ប្រហែល​៥​គីឡូម៉ែត្រ​រង​ ការ​ខូចខាត​ដូច​រន្ធ​បាយខុម​ ។​ ការ​ធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវ​ដែល​សុះ​ដោយ​រន្ធ​បាយ​ ខុ​ម​មាន​ចំងាយ​ប្រហែល​៥​គីឡូម៉ែត្រ​នេះ​ ត្រូវ​ចំណាយពេល​ប្រហែល​៣០​នាទី​ ។​ បើ​ តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ គ្រាន់តែ​ការ​ឈូស​ឆាយ​បន្ដិច​ អាច​នឹង​ធ្វើ​ដំណើរ​បាន​ យ៉ាង​ស្រួល​ ។​ ប៉ុន្ដែ​អាជ្ញាធរ​ហាក់​មិន​មាន​ចេតនា​ ធ្វើ​ឱ្យ​ផ្លូវ​នេះ​ងាយស្រួល​ធ្វើ​ដំណើរ​ នោះ​ទេ​ ។​ ក្រៅពី​លំបាក​ដោយ​រន្ធ​បាយខុម​ ថែម​ទាំង​ហុយ​សំពោង​ទៀត​ផង​ ។​

20151122_122541

​ក្នុង​នាម​ប្រជាពលរដ្ឋ​ម្នាក់​ ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ញឹកញាប់​ មើលឃើញ​ ថា​ លទ្ធភាព​ត្រឹម​ថ្នាក់​ស្រុក​ ពិតជា​អាច​ជួសជុល​ផ្លូវ​នេះ​ ដោយ​គ្រាន់តែ​ហៅ​គ្រឿង​ ចក្រ​មក​ឈូស​ពង្រាប​បានជា​ការ​ស្រេច​ ។​ គ្រឿងចក្រ​ គេ​ឃើញ​នៅ​កាយ​ដី​ប្រជា​ ពលរដ្ឋ​តាម​ផ្លូវ​នោះ​ជា​ហូរហែ​ ។​ ប៉ុន្ដែ​ទំនងជា​អាជ្ញាធរ​ស្រុក​ស្រី​សន្ធរ​ទុក​លទ្ធភាព​ នៃ​ផ្លូវ​លំបាក​នេះ​ឱ្យ​ថ្នាក់ដឹកនាំ​ខេត្ដ​បានឃើញ​ ។​ និយាយ​រួម​ទៅ​ វា​មិនមែន​ជា​ការ​ ទទួលខុសត្រូវ​របស់​អាជ្ញាធរ​ស្រុក​រឿង​ផ្លូវ​ ស្ពាន​នោះ​ទេ​ គឺ​ទុក​ឱ្យ​អាជ្ញាធរ​ខេត្ដ​និង​ មន្ទីរ​សាធារណការ​ជួសជុល​ ។​

​នៅ​ខេត្ដកំពង់ចាម​ ផ្លូវ​ខូចខាត​តិចតួច​ អាជ្ញាធរ​មិនសូវ​ជា​យកចិត្ដទុកដាក់​ ជួសជុល​នោះ​ទេ​ ។​ និយាយ​រួម​ទៅ​ថ្នាក់ដឹកនាំ​ខេត្ដកំពង់ចាម​មិនសូវ​ខ្វល់​អំពី​បញ្ហា​ នៃ​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​នោះ​ឡើយ​ ។​ ជាក់ស្ដែង​កំណាត់​ផ្លូវ​តាម​មាត់ទន្លេ​ ក្នុងស្រុក​កំពង់សៀម​ ប្រវែង​កន្ទុយអណ្ដើក​ មើលទៅ​លំបាក​ធ្វើ​ដំណើរ​ជាង​ចុះ​ទៅ​ ឋាននរក​ទៀត​ ។​ ដូច​គ្នា​នេះ​ដែរ​ កំណាត់​ផ្លូវ​ក្នុង​ឃុំ​ព្រែក​ពោធិ៍​ ស្រុក​ស្រី​សន្ធរ​ ខេត្ដ​ កំពង់ចាម​ ក៏​វេទនា​ក្នុង​ការ​ធ្វើ​ដំណើរ​ដែរ​ ។​ សម័យនេះ​ហើយ​ មិន​គួរ​អាជ្ញាធរ​ខេត្ដ​ កំពង់ចាម​មើល​ស្រាល​ទឹកចិត្ដ​ប្រជាពលរដ្ឋ​ពេក​នោះ​ទេ​ ៕

...

ដោយ៖ ប្រជាពលរដ្ឋម្នាក់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print