សំងំកើបលុយពីលក់ខួរជ្រូកចំហុយចឹងសោះបានជា ស៊ុំ សុម៉ាលី បោះចោលតំណែងតួឯក

ចែករំលែក៖

ភ្នំពេញ៖ បាត់មុខពីការសម្តែងអស់មួយរយៈពេលស្រាប់តែគេឃើញវត្តមានតារាសម្តែង ស៊ុំ សុម៉ាលី ដុតដៃដុតជើងជាមួយប្តីលក់ខួរជ្រូកចំហុយយ៉ាងកាក់កបនៅតំបន់រោងកុនអង្គរ។ អាជីវកម្មផ្ទាល់ខ្លួនថ្មីនេះបានធ្វើឲ្យនាងសម្រេចចិត្តលុបចោលការថតកុនខ្នាតធំថ្មីរបស់ផលិតកម្មមួយក្នុងតំណែងតួឯកថែមទៀតផង។

​ក្រោយរៀបការនិង​មានកូនស្រីម្នាក់ ស៊ុំ សុម៉ាលី បានបន្ថយការងារសិល្បៈព្រោះត្រូវជួយការងារប្តី មើលកូន និងលក់ទំនិញតាមOlineផងដែរ។ ក្នុងជំនួបចៃដន្យដែលនាងមិនសូមមានពេលទំនេរច្រើន នាងបានឆ្លៀតនិយាយបណ្តើរលក់បណ្តើរថា មុខរបរថ្មីដែលនាងនឹងប្តីបើកលក់នេះមានចំនួនមិនទាន់បាន៣ខែនៅឡើយទេ ប៉ុន្តែទទួលបានជោគជ័យច្រើន។ នាងថាការលក់ដូរចាប់ពីល្ងាចរហូតដល់ពាក់កណ្តាលអាទ្រាធមែន ប៉ុន្តែនាងពេញចិត្តនឹងរបរថ្មីនេះព្រោះទទួលបានការសរសើរ និងគាំទ្រច្រើនពីអតិថិជន។ នាងថា នាងនិងប្តីបានសិក្សាជំនាញនេះជាយូរមកហើយលើការចម្អិនអាហារប្រភេទថ្មីដូចជា ខួរជ្រូកចំហុយ គួងជីង ហាវកាវ សៀវម៉ៃជាដើម បន្ថែមលើមីឆា បាយឆាដែលប្តីជំនាញស្រាប់  ហើយកន្លងមកនាងនិងប្តីក៏ធ្វើការសាកល្បងលក់ដែរ ហើយទទួលបានការគាំទ្រច្រើនទើបពង្រីកទីតាំងលក់តែម្តង។ តារាស្រីរូបនេះលើកឡើងដែរថា ទោះរវល់នឹងការងាររកស៊ី និងមើកខុសត្រូវកូន ប៉ុន្តែនាងនៅតែស្រលាញ់សិល្បៈហើយក៏ឆ្លៀតពេលខ្លះចេញថតដែរទាំងឈុតផ្សព្វផ្សាយពាណិជ្ជកម្ម សម្អាងការ និងរឿងខ្លីៗជាដើម។ នាងថាកន្លងមកនាងបានបដិសេធមិនទទួលការថតភាពយន្តខ្នាតធំថ្មីរបស់ផលិតកម្មមួយព្រោះតែត្រូវចំណាយពេលថតច្រើនថ្ងៃ និងត្រូវទៅថតនៅខេត្តជាដើម។ នាងថាមុខរបរនាងនៅខ្វះអ្នកជួយមើលនៅឡើយព្រោះតែភ្ញៀវច្រើនមិនលោះថ្ងៃ ទើបមិនអាចដើរចោលបាន ប៉ុន្តែនាងពិតជាស្តាយឱកាសសម្តែង ដែលប្តីនាងក៏មិនដែលហាមឃាត់នឹងអាជីពចាស់នេះដែរ។ នាងមិនបានបញ្ជាក់ទេថាតើអាជីវកម្មថ្មីរបស់នាងទទួលបានប្រាក់ចំណូលច្រើនប៉ុណ្ណានោះទេ ប៉ុន្តែនាងបញ្ជាក់ថាបានច្រើនគួរសមលើសពីអ្វីដែលនាងនិងប្តីរំពឹងទុក។

​នាងរំពឹងដែរថាក្រោយ ក្រោយរឹងមាំ និងមានបុគ្គលិកអាចជួយសម្រាលការងារបានច្រើនសមល្មម នាងនឹងសម្រេចចិត្តវិលរកការងារសិល្បៈជាថ្មីដើម្បីកុំឲ្យទស្សនិកជនភ្លេចមុខនាង៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print