បើលោក​ Brunson មានសេរីភាពវិបត្តិជាមួយទួរគីនឹងត្រូវបញ្ចប់

ចែករំលែក៖

អាមេរិកបានដាក់គំនាបលើប្រទេសសម្ពន្ធមិត្តហួសហេតុ ដោយគ្រាន់តែអាចារ្យ (គ្រូគង្វាល)សាសនាកាតូលិកម្នាក់ ត្រូវ ទួរគីកាត់ទោសពីបទ ពាក់ព័ន្ធនិងការធ្វើ រដ្ឋប្រហារ ដោយអាមេរិកបានដាក់ទណ្ឌ កម្មនិងដំឡើងពន្ធខ្ពស់ ទៅលើប្រទេសនេះ បង្កឲ្យខាតបង់ជាច្រើន ។

នៅពេលនេះដែរទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បញ្ជាក់ថា វិបត្តិជាមួយទួរគីនឹងត្រូវបញ្ចប់ភ្លាមៗ ដោយគ្រាន់តែទួរគីដោះលែងអាចារ្យគ្រឹស្ដសាសនាអាមេរិកឱ្យមានសេរីភាព ។

លោក Bolton បានព្រមានទៀតថា បើទោះបីទួរគី មានជំនួយពីខាងក្រៅក៏មិន អាចបញ្ចប់ វិបត្តិបានដែរ ប្រសិនបើអាមេ រិកមិនលុបទណ្ឌកម្ម ក៏ដូចជាការលើក លែងពន្ធនោះ។ ពាក់ព័ន្ធនឹងជំនួយពីប្រទេសកាតារដែលមានទឹកប្រាក់១៥ពាន់លាន ដុល្លារនោះលោក Bolton បញ្ជាក់ថា លុយរបស់ប្រទេសកាតារមិនអាចជួយសេដ្ឋកិច្ចទួរគីបាននោះទេ។

ថ្លែងនៅអំឡុងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអុីស្រាអែល លោក Bolton បានគូសបញ្ជាក់ដូច្នេះថា៖«រដ្ឋាភិបាលទួរគីកំពុង ប្រព្រឹត្តកំហុសឆ្គងដ៏ធំមួយដោយមិនព្រមដោះលែងលោកអាចារ្យ Andrew Brunson…ប៉ុន្តែវិបត្តិ និងជម្លោះបច្ចុប្បន្ន អាចនឹងត្រូវ បញ្ចប់ភ្លាមៗ បើសិនទួរគី សម្រេចចិត្តដើរលើផ្លូវត្រូវក្នុងនាមជាសមាជិកអង្គការណាតូ និងដោះលែងលោក អាចារ្យ Brunson ឱ្យមានសេរីភាពឡើង វិញ»។

សូមជម្រាបថា បច្ចុប្បន្ន រូបិយវត្ថុទួរគី (lira) កំពុងប្រឈមមុខនឹងការធ្លាក់ថ្លៃ ធៀបនឹងប្រាក់ដុល្លារអាមេរិក បន្ទាប់ពី លោក ត្រាំ ប្រកាសដំឡើងពន្ធលើការ នំាចូលដែក និងអាលុយមីញ៉ូមពីទួរគី សម្រាប់ការបដិសេធដោះលែងលោក Brunson ដែលត្រូវបាន ទីក្រុងអង់ការ៉ា ចោទថាមានជាប់ពាក់ព័ន្ធនឹងសកម្មភាពភេរវកម្ម និងរដ្ឋប្រហារមិនបានសម្រេចនៅទួរគីកាលពីឆ្នាំ២០១៦៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print