អាជ្ញាធរខេត្តកំពង់ឆ្នាំងហាមពលរដ្ឋធ្វើដំណើរតាមកាណូត ឬទូកឆ្លងកាត់ក្រោមខ្សែភ្លើងឆ្លងកាត់ទន្លេដែលមានកម្រិតតង់ស្យុងខ្ពស់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ តម្រុយនៃស្លាកសញ្ញាហាមឃាត់រួមទាំងសមត្ថកិច្ចប្រចាំការនៅទីនោះផងដែរបានរង់ចាំមើល និងហាមឃាត់ ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមទូក, កាណូតមិនឲ្យឆ្លងកាត់តំបន់ទំនប់បារាំងស្ថិតនៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលមានខ្សែចរន្តអគ្គិសនីកម្រិតតង់ស្យុងខ្ពស់ឆ្លងកាត់នៅទីនេះ ។

ការហាមឃាត់មិនឆ្លងកាត់តំបន់នេះ បន្ទាប់ពីមានជនជាតិវៀតណាមម្នាក់បាន រងគ្រោះឆក់ចរន្តអគ្គិសនីកាលពីថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ ២០១៨ រហូតរងរបួសធ្ងន់ដែលឆ្លងពីខ្សែ ចរន្តអគ្គិសនីអូសឆ្លងកាត់ទន្លេនេះ ។

អាជ្ញាធរក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ កម្លាំងសមត្ថកិច្ចបានដាក់ប្រចាំការនៅទីនោះដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយហាមឃាត់ដាច់ខាតមិនឲ្យប្រជាពលរដ្ឋឆ្លងកាត់នោះទេខ្លាចមានគ្រោះថ្នាក់ ដោយឆ្លងចរន្តអគ្គិសនីឆក់បណ្តាលឲ្យគ្រោះថ្នាក់។ ព្រោះថាខ្សែចរន្តអគ្គិសនីមាន កម្ពស់ទាបកៀកផ្ទៃទឹកទន្លេ ហើយប្រសិនបើមានភ្លៀងនោះកាន់តែងាយនឹងគ្រោះ ថ្នាក់ទៀតផង ។

អាជ្ញាធរក្រុងបានបន្តថា ខ្សែបញ្ជូនចរន្ត អគ្គិសនីនេះគឺត្រូវភ្ជាប់ពីខេត្តកំពង់ឆ្នាំង ឆ្ពោះទៅស្រុកកំពង់លែងដែលអាជ្ញាធរ អគ្គិសនីបានភ្ជាប់ក្នុងអំឡុងឆ្នាំ២០១៧ ។

ដោយឡែកអាជ្ញាធរអគ្គិសនីកម្ពុជា និងអាជ្ញាធរខេត្តក៏បានចុះទៅពិនិត្យមើល បង្គោលខ្សែកាប្លិ៍ខ្សែភ្លើងទាំងអស់ផងដែរ ដែលបានតភ្ញាប់ពីក្រុងកំពង់ឆ្នាំងទៅស្រុកកំពង់លែងដើម្បីរកវិធីដោះស្រាយកុំឲ្យមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវទឹក នៅតាមចំណុចបង្គោលខ្សែភ្លើងតាមខ្នងកោះ ។

ជុំវិញបញ្ហានេះប្រជាពលរដ្ឋបានរិះគន់មន្រ្តីជំនាញអគ្គិសនីដែលធ្វេសប្រហែសខ្វះ ស្មារតីប្រុងប្រយ័ត្នក្នុងការរៀបចំបណ្តាញអគ្គិសនីនេះ ព្រោះថានៅពេលដែលមាន គ្រោះថ្នាក់កើតឡើងគឺធ្វើឲ្យខាតបង់សេដ្ឋកិច្ចគ្រួសារបាត់បង់សមាជិកគ្រួសារ ព្រោះ វាជាអាយុជីវិតរបស់មនុស្សដែលមិនអាចស្លាប់ហើយរស់បានវិញនោះទេការធ្វើអ្វីៗត្រូវគិតឲ្យបានជាក់លាក់បញ្ហាប៉ះពាល់។ ជាក់ស្តែងដូចករណីឆក់ជនជាតិវៀតណាមនេះអ៊ីចឹងនោះសំណាងហើយគ្រាន់តែរង របួសចុះបើស្លាប់បាត់បង់ជីវិតទៅជាយ៉ាងណាទៅវិញទាមទារឲ្យមានការគិតគូរឲ្យបានខ្ពស់ចំពោះបញ្ហានេះមិនអាចធ្វើដើម្បីឲ្យរួចតែមួយពេលៗបាននោះទេ ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print