អង់គ្លេសនឹងខិតខំពង្រឹងកិច្ចសហប្រិតបត្តិការជាមួយកម្ពុជាបន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ លោក ម៉ាក ហ្វីល អនុរដ្ឋ មន្ត្រីការបរទេសអង់គ្លេសទទួលបន្ទុកអាស៊ី និងប៉ាស៊ីហ្វិក បានលើកឡើងថា អង់គ្លេសនឹងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជា មួយកម្ពុជាបន្ថែមទៀត បើទោះបីជាអង់គ្លេសបានបញ្ចេញប្រតិកម្មមួយចំនួនជុំ វិញស្ថានភាពនយោបាយនៅកម្ពុជាក្រោយការបោះឆ្នោតជាតិកាលពីថ្ងៃទី២៩ កក្កដាកន្លងទៅ នេះក៏ដោយ។

ក្នុងជំនួបជាមួយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មហាផ្ទៃកម្ពុជា នៅរសៀលថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ លោក ម៉ាក ហ្វីល បានគូស បញ្ជាក់ថា អង់គ្លេស បន្តមើលឆ្ពោះទៅអនាគតចំពោះទំនាក់ទំនងរវាងអង់គ្លេស និង កម្ពុជា នឹងខិតខំពង្រីកទំនាក់ ទំនងកិច្ច សហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។ ក្នុងនោះការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសនៅក្នុងតំបន់អាស៊ាន ដែលរួមមានកម្ពុជាផងដែរ។

ជាការឆ្លើយតបសម្តេចក្រឡាហោម ស ខេង បានអរគុណចំពោះការគិតគូរបស់ អង់គ្លេសក្នុង ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ហើយសម្តេចសង្ឃឹមថា កម្ពុជា និងអង់គ្លេស នឹងខិតខំប្រឹងប្រែងក្នុងការធ្វើការងារជាមួយគ្នាបន្ថែមលើវិស័យផ្សេងៗជាច្រើន។

ក្នុងជំនួបនេះដែរ ភាគីអង់គ្លេសបាន សន្យាក្នុងការផ្តល់បន្ថែមនូវអាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅអង់គ្លេស ដែលនេះគឺជាការរួមចំណែកក្នុងការកសាងធនធានមនុស្សនៅកម្ពុជា ។ នេះបើតាម ការបញ្ជាក់របស់សម្តេចក្រឡាហោម ៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print