ឆេះបន្ទប់ស្នាក់នៅកម្មករជនជាតិចិនអស់១៦បន្ទប់ នៅសមុទ្រខៀវ សង្កាត់លេខ៣ ក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ផ្ទះស្នាក់នៅមួយកន្លែង មាន១៦បន្ទប់បានរងការខូចខាត ជាមួយនិងសម្ភារៈមួយចំនួនទៀត ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។ នេះយោងតាមរបាយការណ៍ ពីសមត្ថកិច្ចថា អគ្គិ ភយ័នេះកើតឡើងដោយសារឆ្លងចរន្តអគ្គីសនី ។

សមត្ថកិច្ចថា អគ្គីភ័យបានឆេះកន្លែងស្នាក់នៅ របស់កម្មករសំណង់ជាជនជាតិចិន ក្នុងការដ្ឋានសំណង់មួយកន្លែង ឈ្មោះសមុទ្រខៀវ នៅកំពេញភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នៅវេលាម៉ោងជិត២កន្លះរសៀលថ្ងៃ២២ ខែសីហា ឆ្នាំ២០១៨នេះ ។

បច្ចុប្បន្នរលត់ហើយ ក្រោយមានអន្តរាគមន៍ពីសមត្ថកិច្ចពន្លត់អគ្គីភយ័ ៕ ឆ្លាម សមុទ្រ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print