មនុស្ស២នាក់ស្លាប់ក្នុងករណីគ្រោះថ្នាកចរាចរណ រវាងម៉ូតូបុករថយន្តកែច្នៃនៅស្រុកសន្ទុក

ចែករំលែក៖

កំពង់ធំ ៖ គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្តកែច្នៃ ក្នុងទិសដៅស្របគ្នា (ពីជើងទៅត្បង) បណ្តាល ឲស្លាប់ មនុស្ស០២នាក់ កាលពីវេលា ម៉ោង១៨ៈ៣៥នាទី នៅថ្ងៃពុធ ១១កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ០៦ ត្រង់ចំណុចស្ពានអូរប្រសាទ ភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

សមត្ថកិច្ចបានអោយដឹងថា អ្នកបើកបរម៉ូតូម៉ាកយ៉ាម៉ាហា ពណ៌ខ្មៅ គ្មានផ្លាកលេខឈ្មោះ ឡាញ់.លុច ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ)(ពាក់មួកសុវត្ថិភាព) អ្នករួមដំណើរឈ្មោះ លាន់.ល័ន ភេទប្រុស អាយុ១១ឆ្នាំ នៅស្រុកកំពង់ស្វាយ ត្រូវជាក្មួយអ្នកបើកបរម៉ូតូ (ស្លាប់នៅមន្ទីរពេទ្យខេត្តកំពង់ធំ)(មិនពាក់មួកសុវត្ថិភាព)។

រថយន្តកែឆ្នៃ ផ្លាកលេខគ្មាន(ដឹកកំណាត់ឈើ)បើកបរដោយឈ្មោះ គៀន.រិទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិបល្ល័ង្ក ឃុុបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ(ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសន្ទុក) ។
មូលហេតុជាបឋមបង្កដោយរថយន្តកែឆ្នៃឈប់លើទ្រូងផ្លូវគ្មានភ្លើងបំភ្លឺខាងក្រោយ ។

ក្រោយកើតហេតុសមត្ងកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ ប្រមូលវត្ថុតាងរក្សាមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុករងចាំដោះស្រាយគ្នាជាក្រោយ៕ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print