តុលាការសម្រេចឃុំខ្លួន ឪពុកចិត្តព្រៃផ្សៃ រំលោភ​កូន​ស្រី​បង្កើតនិង​ រំលោភ​កូន​អ្នក​ដទៃ​ម្នាក់​ទៀត​ជាច្រើនលើក

ចែករំលែក៖

ខេត្តកណ្តាល​៖​ នៅល្ងាចថ្ងៃទី២២ សីហា ២០១៨ លោក ផូង វណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួន ឪពុកចិត្តព្រៃផ្សៃ រំលោភ​កូន​ស្រី​បង្កើតនិង​ រំលោភ​កូន​អ្នក​ដទៃ​ម្នាក់​ទៀត​ជាច្រើនលើក ទើបបែកធ្លាយ ដាក់ពន្ធនាគារបណ្តោះអាសន្ន ពីបទ”ប្រទូស្ត​កេរ្តិ៍​ខ្មាស​មាន​ស្ថាន​ទម្ងន់​ទោស​ “ដែលប្រព្រឹត្តនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង​ ខេត្តកណ្តាល ហើយ​ជនល្មើស​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​២១​ ខែ​សីហា​ កាលពីថ្ងៃទី២០ សីហា ២០១៨ តាមមាត្រា២៤៦ ,២៤៧ នៃក្រមព្រហ្មទណ្ឌ។ ស្ថានទម្ងន់ទោសដោយសារមធ្យោបាយប្រើប្រាស់ ឬទាក់ទងនិងចារី  បទល្មើសដែលមានចែងក្នុងមាត្រា២៤៦(បទប្រទូស្តកេរខ្មាស)នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ៥(ប្រាំ) និងពិន័យជាប្រាក់ពី៤.០០០.០០០បួនលានរៀល ទៅ១០.០០០.០០០ដប់លានរៀល។

ជនត្រូវចោទមានឈ្មោះ ផុន សុធា  ភេទប្រុស អាយុ៣២ឆ្នាំជនជាតិខ្មែរមុខរបរកម្មករសំណង់ មានទីលំនៅភូមិសំប៉ានលើឃុំព្រែកអំបិលស្រុកស្អាងខេត្តកណ្តាល។

ជនរងគ្រោះទី០១ឈ្មោះមឺុម លក្ខិណា ភេទស្រី អាយុ១៤ ឆ្នាំ ជនជាតិខ្មែរ ជាសិស្សថ្នាក់ទី២ សាលាបឋមសិក្សាសំប៉ានក្រោម ទី០២ឈ្មោះសុធា ស្រីនីនភេទស្រី អាយុ៨ឆ្នាំ ជនជាតិខ្មែរ សិស្សថ្នាក់ទី២សាលាបឋមសិក្សាសំប៉ានក្រោម អ្នកទាំងពីរមានទីលំនៅភូមិសំប៉ានលើ ឃំុ ព្រែកព្រែកអំបិល ស្រុកស្អាង ខេត្ត កណ្តាល។

លោកអធិការបានបញ្ជាក់ថា កន្លងមកនៅថ្ងៃ ខែមិនចាំ ឆ្នាំ២០១៨ ឈ្មោះផុន សុធាបានរួមភេទជាមួយឈ្មោះ មឺុម លក្ខិណា និងឈ្មោះសុធា ស្រីនីនជាច្រើនលើកមកហើយ ។លុះនៅថ្ងៃទី២០ខែសីហាឆ្នាំ២០១៨វេលាម៉ោង២០និង០០នាទីឈ្មោះមឺុម លក្ខិណាបានមកមើលទូរទស្សន៍ជាមួយឈ្មោះសុធា ស្រីនីននៅផ្ទះរបស់ឈ្មោះផុន សុធាពេលនោះឈ្មោះផុន សុធាបានយកដៃច្របាច់ប្រដាប់ភេទឈ្មោះមឺុន លក្ខិណា រួចហើយឈ្មោះលក្ខិណាមកដេកផ្ទះខ្លួនវិញ។ លុះព្រឹកថ្ងៃទី២១ ខែសីហាឆ្នាំ២០១៨ទើប

មានការភ្ញាក់ផ្អើលពីប្រជាពលរដ្ឋថាឈ្មោះផុន សុធាមានសកម្មភាពរំលោភសេពសន្ថវ:លើជនរងគ្រោះខាងលើ ។

ពេលទទួលបានពត៍មាននេះភ្លាមសមត្ថកិច្ចនគរបាលប៉ុស្ដិព្រែកអំបិលសហការណ៍ជាមួយកម្លាំងអន្ដរាគមន៍ស្រុកស្អាងទៅដល់កន្លែងកើតហេតុនឹងបាននាំខ្លួនឈ្មោះផុន សុធា មកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះផុន សុធា សារភាពថា:ខ្លួនធ្លាប់បានរួមភេទជាមួយកូនបង្កើតឈ្មោះសុធា ស្រីនីនបាន ចំនួន៣លើកនៅពេលរសៀលគឺលើកទី១នៅឆ្នាំ២០១៧គ្រាន់តែអោបលើកទី២នៅថ្ងៃមិនចាំខែ ២ឆ្នាំ២០១៨ បានយកលឹង្គបុកប្រដាប់ភេទតិចៗរួចយកដៃសាប់លឹង្គធ្វើឲ្យចេញទឹកកាមខាងក្រៅវិញនិងលើកទី៣នៅថ្ងៃទី១០ សីហា ២០១៨ រួមភេទដូចលើកទី២ផងដែរ។ឈ្មោះផុន សុធា សារភាពបន្ថែមទៀតថា  ចំពោះឈ្មោះមឺុន លក្ខិណាគឺនៅខែ៥ឆ្នាំ២០១៨វេលាម៉ោង១៨និង០០នាទីគ្រាន់តែអោបរួចយកដៃសាប់លឹង្គឲ្យចេញទឹកកាមតែ១លើកនៅផ្ទះរបស់ខ្លួន៕

...

ដោយ៖ ឆ ដា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print