អតីតមន្ត្រីគណបក្សសង្គ្រោះជាតិប្រកាសកាត់កាល់លោក សម រង្ស៊ី

ចែករំលែក៖

ភ្នំពេញ ៖ អតីតគណបក្សសង្គ្រោះជាតិបានប្រកាសកាលពីថ្ងៃអង្គារ ១០កើត ខែ ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ថា លោក សម រង្ស៊ី មិនមែនជាមេដឹកនាំគណបក្សសង្គ្រោះជាតិទៀតឡើយ។ នោះគឺចាប់ តាំងពីបានប្រកាសលាលែងពីតំណែង ប្រធានគណបក្ស និងលះបង់សមាជិកភាព កាលពីខែកុម្ភៈ ឆ្នាំ២០១៨ លោក សម រង្ស៊ី លែងមានសិទ្ធិអំណាចអ្វីមកលើអតីតគណបក្សសង្គ្រោះជាតិទៀតហើយ ។

សេចក្តីប្រកាសដដែលលើកឡើងថា ប្រធានគណបក្សសង្គ្រោះជាតិមានតែម្នាក់គត់គឺលោក កឹម សុខា ហើយត្រូវបាន តំណាងស្របច្បាប់ដោយកញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោក កឹម សុខា ដែលជាអ្នកមានសិទ្ធិចាត់ចែងគ្រប់ គ្រងសម្រេចលើយុទ្ធសាស្ត្រនយោបាយក៏ដូចជាការសម្រេចចិត្តនានាទាក់ទងនឹងជោគវាសនាគណបក្សសង្គ្រោះជាតិ។

ជាមួយនឹងការលើកឡើងខាងលើមន្ត្រីអតីតគណបក្សសង្គ្រោះជាតិក៏បានប្រកាសថ្កោលទោសចំពោះទង្វើរបស់លោក សម រង្ស៊ី ដែលបានព្យាយាមដណ្តើមយកឥទ្ធិ ពលលើការគ្រប់គ្រងបក្សឡើងវិញ និងខិតខំចាត់ចែងការងារជំនួសប្រធានគណបក្ស ខណៈខ្លួន ( លោក សម រង្ស៊ី ) បាននិង កំពុងដឹកនាំចលនាសង្គ្រោះជាតិមួយដែល អាជ្ញាធរកម្ពុជាកំពុងចោទថាជាចលនា ឧទ្ទាមខុសច្បាប់ ។

អតីតគណបក្សសង្គ្រោះជាតិបានលើក ឡើងថា ទាំងការអត្ថាធិប្បាយនៅលើប្រព័ន្ធ ទំនាក់ទំនងសង្គមក៏ដូចជាការផ្តល់បទ សម្ភាសន៍នៅតាមបណ្តាញសារព័ត៌មាននានាលោក សម រង្ស៊ី បាននិយាយនាំតែមានរឿងហេតុឲ្យដល់គណបក្សសង្គ្រោះជាតិ និងតែងតែទាញភ្ជាប់ខ្លួននឹងលោក ប្រធាន កឹម សុខា ជានិច្ចដើម្បីស្វែងរក ដំណោះស្រាយ និងរក្សានូវកេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពក្នុងចំណោមអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិដែលអាចនាំទុក្ខ និងបញ្ហាកាន់តែខ្លាំងដល់រូបលោក កឹម សុខា ផ្ទាល់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារយ៉ាងអយុត្តិធម៌ ។

ជាមួយនឹងការលើកឡើងខាងលើអតីត គណបក្សសង្គ្រោះជាតិបានប្រកាសស្វាគមន៍ ការដោះលែងលោក គឹម សុខ អ្នកវិភាគ, អ្នកស្រី ទេព វន្នី សកម្មជនដីធ្លី និងចុង ក្រោយនេះសម្រេចដោះលែងអតីតអ្នក កាសែតវិទ្យុអាស៊ីសេរី២នាក់។ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៨ តុលាការកំពូលបានជំនុំជម្រះបណ្តឹងសុំនៅក្រៅឃុំរបស់លោក កឹម សុខា ហើយគណបក្សសង្គ្រោះ ជាតិសង្ឃឹមថា តុលាការនឹងដោះលែងលោក ប្រធាន កឹម សុខា ដោយគ្មានលក្ខខណ្ឌ ដើម្បីបន្ធូរបន្ថយបរិយាកាស និងដោះស្រាយ វិបត្តិនយោបាយនាពេលបច្ចុប្បន្ន ៕ ហេង សូរិយា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print