ភ្នំពេញ ៖ ពិតជាសាហាវមែននៅមុននេះបន្តិច
មានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃ មានជនប្រដាប់អាវុធចូលប្លន់ធានាគារ RHB Indochina Bank (អ អេច ឥណ្ឌូឆៃណា) ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងសង្កាត់ ទំនបទឹក ខណ្ឌចំការមន។
ព័ត៌មានបឋមបានអោយដឹងថា ទ្រព្យសម្បត្តិដែលត្រូវបាត់បង់អស់ប្រមាណជាង១០ម៉ឺនដុល្លារ ខណៈជនប្រដាប់អាវុធភ្ជង់ប្លន់យកទៅរត់គេចខ្លួន ដោយសុវត្ថិភាព។ ដោយឡែកបុគ្គលិកធនាគារជាច្រើនរូបត្រូវបានសមត្ថកិច្ចអញ្ជើញហៅទៅអធិការនគរបាលខណ្ឌចំការមន ដើម្បីធ្វើកំណត់ ហេតុស្តាប់ចម្លើយ។ ករណីនេះត្រូវបានគេសងង្ស័យថា មានរនុកក្នុងសមគំនិតក្នុងបទឧក្រិដ្ឋនេះ? ប៉ុន្តែនៅកន្លែងកើតហេតុគេឃើញក្រុម ប្រដាប់អាវុធភ្ជង់និងក្រៀកសន្តិសុខចូលទៅក្នុង ដើម្បីធ្វើសកម្មភាព រួមប្រមូលលុយរត់ចេញមក វិញ តែជនសង្ស័យម្នាក់ត្រូវឃាត់ខ្លួនយកទៅសាកសួរជាមួយបុគ្គលិកនោះផងដែរ៕
ដោយ៖ ស រស្មី