ស្នាដៃទី៤របស់នាយគ្រឿនរឿង “វិញ្ញាទីងមោង”ប្រកាសចាក់បញ្ចាំង

ចែករំលែក៖

 ភ្នំពេញ ៖ តារាភាពយន្តកំប្លែង និងជាអ្នកដឹកនាំសម្តែង នាយគ្រឿន បានប្រកាសបញ្ចេញស្នាដៃដឹកនាំរបស់ខ្លួនលើកទី៤ហើយគឺរឿង”វិញ្ញាណទីងមោង”។ ការប្រកាសនេះធ្វើឡើងកាលពីល្ងាចថ្ងៃទី២២ សីហា ឆ្នាំ២០១៨នារោងភាពយន្តLegenសាខាបឹងកក់រាជធានីភ្នំពេញដែល ស្នាដៃនេះប្រជុំដោយតារាភាពយន្តមានទេពកោសល្យជាច្រើននាក់ចូលរួមសម្តែង។

   នាយគ្រឿងបានឲដឹងថាលោកបានដឹកនាំរឿងបានចំនួន៣លើកមកហើយដោយនេះជាស្នាដៃទី៤ រឿង«វិញ្ញាណទីងមោង»របស់ផលិតកម្ម LD Picture ជារឿងបែបកំប្លែងមានខ្មោចលងបែបសើចសប្បាយនិងចង់ឲអ្នកទស្សនាបានសើចសប្បាយចិត្តកុំឲ្យធុញថប់ពេកក្នុងការងារ។លោកអះអាងទៀតថាអ្វីដែលលោកនៅតែចងចាំកត់សម្គាល់គឺតារារៀមច្បងទេពរិនដារ៉ូគាត់នៅតែជាតួអង្គឆ្នើមសម្តែងបន់បែនបានគ្រប់សណ្ឋាន។បើនិយាយពីការគោរពពេលវេលាថតលោកសូមនិយាយថាពិតជាលេខ១គាត់មកថតមុនម៉ោងមិនឲយើងខ្វល់តេទូរស័ព្ទរក។អ្នកដឹកនាំរូបនេះបន្តឲដឹងទៀតថាឆ្លងកាត់ការធ្លាប់ដឹកនាំសម្តែងលោកចង់ឲ្យតួមួយចេះគោរពម៉ោងពេលកុំឲខូចការរៀបចំតែអាក់ខានមិនឲដំណឹងនោះខូចការទាំងអស់គ្នាខាតបង់ប្រយោជន៍រួមណាស់។ដូចនេះយុវវ័យដែលស្នេហារាល់ស្នាដៃរឿងកន្លងមករបស់អិលឌីអាចមកទស្សនារឿងការចាក់បញ្ចាំងជាផ្លូវការរឿង«វិញ្ញាទីងមោង»ចាប់ពីថ្ងៃទី២៣នេះតទៅនៅគ្រប់រោងកុនលេជេនទាំងអស់។

  តួអង្គឯកលោកទេព រិនដារ៉ូបានឲដឹងថា«ស្នាដៃនាយគ្រឿនដែលផលិតរឿងមួយនេះធ្វើឲលោកពិបាកសម្តែងដោយសារតែចំនុចកំប្លែងមួយមុខមិនមែនជាជំនាញបទពិសោធន៍ថ្មីមួយទៀតក្នុងសិល្បៈ។យ៉ាងណានាយគ្រឿនអាចដឹកនាំបានល្អគាត់ពូកែធ្វើឲយើងចាប់របៀបសម្តែងចំកំប្លែងបានធ្វើទៅរលូនទៅមុខ»

    លោកព្រហ្ម បញ្ញាវ័ន្តតំណាងរោងភាពយន្តលេជេនបានថ្លែងដែរថារឿង«វិញ្ញាណទីងមោង»ខាងរោងកុនបានទស្សនារួចហើយឃើញថាមានការទាក់ទាញលើចំនុចមួយចំនួនដូចជាចំណងជើងក៍ល្អតួអង្គក៍មានឈ្មោះនិងជំនាញ។អ្វីដែលប្លែកគឺចំនួនអ្នកគាំទ្រតាមបណ្តាញសង្គមឃើញថាច្រើនហើយសុទ្ឋតែចង់ចូលរួមមកទស្សនា។ដូចនេះលោករំពឹងថាតួលេខអ្នកមកមើលពិតជាច្រើនដូចក្តីរំពឹងទុកមិនខាន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print