សុខ ស្រីនាង ស្ងាត់បទចម្រៀងលេចធ្លោរការសម្តែងភាពយន្ត

ចែករំលែក៖

ភ្នំពេញ ៖ តារាចម្រៀងសំនៀងថ្នមសម្បុរស្រអែមស្រស់ កញ្ញា សុខ ស្រីនាងហាក់ស្ងប់ស្ងាត់នឹងបទ ចម្រៀង ដែលអាចផ្ទុះការគាំទ្រខ្លាំងដូចមុន។ ប៉ុន្តែតារាស្រីរូបនេះទទួលបានកឱកាសថតភាពយន្តថ្មីបន្តបន្ទាប់គ្នាពីរឿងឲ្យទូរទស្សន៍ហង្សមាស។

ក្រោយពីសម្រេចចិត្តចូលជ្រកក្រោមដំបូលផលិតកម្មហង្សមាសជាច្រើនឆ្នាំ សុខ ស្រីនាងហាក់ទទួលបានការយកចិត្តទុកដាក់ច្រើនពីផលិតកម្ម ។ បើទោះបីជាមិនមានបទចម្រៀងច្រើនផ្ទុះចេញការគាំទ្រ ប៉ុន្តែមានបទចម្រៀងជាច្រើនបន្តបន្ទាប់ដែលធ្វើឲ្យនាងមិនបាត់ស្ងាត់មុខដូចតារាមួយចំនួន។ ម្ចាស់បទ”ហត់ទេស្រលាញ់គេម្នាក់ឯង” រូបនេះកន្លងមកនាងក៏ទទួលបានការសម្តែងភាពយន្តភាគគឺរឿង”រាជនីភូមិគ្រឹះ”ដែលនាងសម្តែងជាតួឯករួមគ្នាជាមួយលោក ណុប បាយ៉ារិទ្ធិ។ បើទោះបីជាភាពយន្តនេះមិនទាន់បានធ្វើការចាក់បញ្ចាំងក្តីក៏ថ្មីៗនេះនាងទទួលបានឱកាសថ្មីមួយបន្ថែមទៀតពីផលិតកម្មគឺការថតភាពយន្តភាគថ្មីមួយទៀតគឺ រឿង “ខ្ញុំមានញាណលើស”  ដែលតារាស្រអែមស្រស់នេះត្រូវចាប់ដៃជាមួយតួឯកប្រុស ម្ចាស់ពាន Cambodian Idol រដូវកាលទី៣ លោកគ្រី ថៃពៅ។ ក្រៅពីម្ចាស់ពានរូបនេះក៏មានការចូលរួមសម្តែងពីតារាចម្រៀងរួមដំបូលជាច្រើនផងដែរគឺមានតារាចម្រៀង កញ្ញា ប៉ាច គីមមួយ, លោកឆន សុវណ្ណរាជ, ណុប បាយ៉ារិទ្ធ និងសយ រតនៈ ជាដើម។

មានការបញ្ជាក់ពីសិល្បករដែរថា ការផ្តល់ឱកាសកាន់តំណែងតួឯពីររឿងជាប់ៗគ្នានេះគឺព្រោះតែផលិតកម្មពេញចិត្តនឹងការសម្តែងរបស់នាងមិនចាញ់អ្នកសម្តែងជើងចាស់ជាច្រើននោះឡើយបូករួមទាំងរូបសម្រស់ស្រស់សោភាស្រាប់គឺជាគុណសម្បត្តិគ្រប់គ្រាន់ដែលអាចឲ្យតារារូបនេះឆក់បានតំណែងតួឯកជាបន្តបន្ទាប់នេះ។ ប្រភពថាការវិវត្តន៍ខ្លួនពីច្រៀងមកសម្តែងបានយ៉ាងល្អនេះនឹងកាន់តែធ្វើឲ្យនាងអាចមានឱកាសលេចធ្លោរជាងតារាចម្រៀងរួមដំបូលជាច្រើនខណៈដែល តារាចម្រៀងស្រីខ្លះដែលលេចវត្តមានមុននាងនៅផលិតកម្មនេះក៏គ្មានឱកាសឡើងកាន់តំណែងតួឯបាននៅឡើយ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print