កងកម្លាំងបានសហការជាមួយអាជ្ញាធរ បានចុះអន្តរាគមន៍យកដីទប់ផ្លូវដែលកំពុងហូរច្រោះ​ និងបាក់ដី​

ចែករំលែក៖

ខេត្តព្រៃវែង៖  ដើម្បីការពារសុវត្ថិភាព ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន នារដូវទឹកហក់ឡើង ជាមួយនិងជំនន់ទឹកភ្លៀងផងនោះ គឺលោកគណះបញ្ជាការឯកភាពខេត្ត បានណែនាំអោយកងកម្លាំងទាំង៣ស្ថាប័ន អាជ្ញាធរតាមមូលដ្ឋាន មន្ត្រីរាជការតាមមន្ទីរជុំវិញខេត្តចុះជួយអន្តរាគមន៍ប្រជាពលរដ្ឋ អោយបានជាប្រចាំ២៤ម៉ោងលើ២៤ម៉ោង ទើប  នាព្រឹកថ្ងៃសុក្រ​ ១៣កើត​ ខែស្រាពណ៍​ ឆ្នាំច​ សំរឹទ្ឋិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០១៨​ កំលាំងកងរាជអាវុធហត្ថខេត្តព្រៃវែង​ សហការជាមួយកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ​ និងមន្ទីពាក់ព័ន្ឋនៅទូរទាំងខេត្ត​ បានចុះទប់ផ្លូវដែលកំពុងហូរច្រោះ​ និងបាក់ដី​ ដោយសារមានរលកបោកបាក់ខ្លាំងលើផ្លូវលំមួយខ្សែរស្ថិតក្នុងភូមិពោធ៍រៀង​ ឃុំពោធ៍រៀង​ ស្រុកពោធ៍រៀង​ ខេត្តព្រៃវែង។

  ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចអ្នកធ្វើដំណើរបាន គាំទ្រចំពោះកាយវិការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត កងកម្លាំង មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន បានគិតគូខ្ពស់ពី សុខទុក្ខ និងជួយអន្តរាគមន៍ជួយប្រជាពលរដ្ឋ៕
ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print