ទីតាំងបើកហ្គេមបាញ់ត្រី១កន្លែងក្នុងក្រុងបានលុងត្រូវបានសមត្ថកិច្ចបង្ក្រាប

ចែករំលែក៖

ខេត្តរតនគិរីៈ សមត្ថកិច្ចធ្វើការឆែកឆេរផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិអូរមៀតសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរីរឹបអូសបានទូរហ្គេមបាញ់ត្រីចំនួន២គ្រឿងនិងនាំខ្លួនមនុស្សប្រុសស្រីចំនួន៥នាក់មកអធិការរដ្ឋាននគរបាលក្រុងបានលុង។

ករណីឆែកឆេរបង្ក្រាបទូរហ្គេមបាញ់ត្រីខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង១០.៣០នាទីថ្ងៃព្រហស្បតិ៍១២កើតខែស្រាពណ៌ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនឹងថ្ងៃទី២៣ ខែសីហាឆ្នាំ២០១៨នៅក្នុងភូមិអូររមៀតសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
កម្លាំងនគរបាលអធិការក្រុងដឹកនាំបញ្ជាដោយលោកវរៈសេនីយ៍ឯក ហួតបូរីអធិការនគរបាលក្រុងបានលុងក្រោមការសម្របសម្រួល ពីលោក រ៉ាបូររ៉ាន់ឌីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។

លោកវរៈសេនីយ៍ឯក ហួតបូរីអធិការនគរបាលក្រុងបានលុងបានឲ្យដឹងថាមុននិងឈានដល់ការចុះឆែកឆេររឹបអូសបានវត្ថុតាងនិងមនុស្សខាងលើនេះគឺលោកទទួលបានសេចក្ដីរាយការណ៍ពីឪពុកម្ដាយរបស់ក្មេងដែលតែងតែទៅលេងហ្គេមនោះ ហើយលោកក៏បានដាក់កម្លាំងចុះស៊ើបស្រាវជ្រាវរយៈពេល២.៣ថ្ងៃមកហើយទើបឈានដល់ការឆែកឆេររកឃើញនិងរឹបអូសទូហ្គេមព្រមទាំងមនុស្សប្រុសស្រីចំនួន៥នាក់ដែលឃាត់ខ្លួនបាន១.ឈ្មោះ អ៊ឹងសំរេចប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរ(អ្នកបើកហ្គេម) ២.ឈ្មោះ អឿន ស្រីណែត អាយុ១៩ឆ្មាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ៣.ឈ្មោះ ឡេង ប៊ុនឡុង ប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរជានិស្សិតពិនិត្យឃើញមានសារធាតុញៀនអ្នកទាំង៣នាក់មានលំនៅភូមិអូរមៀតសង្កាត់ឡាបានសៀក ក្រុងបានលុង ៤.ឈ្មោះ ថាត បូរ៉ា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដពិនិត្យទឹកនោមមានសារធាតុញៀន ៥.ឈ្មោះ ស្លេះ ពុធគ្រី ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរ ជាជាងផ្សាដែក អ្នកទាំង២នាក់មានទីលំនៅភូមិថ្មីសង្កាត់ឡាបានសៀក ក្រុងបានលុង។
ដកហូតបានទូហ្គេមបាញ់ត្រីចំនួន២គ្រឿងយកមករក្សាទុកនៅអធិការដ្ឋានក្រុងបានលុង។

លោកបានបញ្ជាក់ថា ចំពោះម្ចាស់ទូហ្គេមព្រមទាំង២នាក់ទៀតដែលធ្វើតេសទឹកនោមមានសារធាតុញៀនត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។

ចំណែក២នាក់ជាក់អ្នកលេងហ្គេមបាញ់ត្រីហើយមិនមានសារធាតុញៀននោះគឺសមត្ថកិច្ចបានធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាហើយឲ្យវិលត្រឡប់ទៅផ្ទះវិញ៕ដោយជីវ័ន្ត

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print