ក្រសួងធនធានទឹក ៖ ការធ្លាក់ភ្លៀងអាចនឹងបង្កឲ្យទឹកទន្លេមេគង្គហក់ឡើងជាថ្មីម្តងទៀត

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីមានប្រព័ន្ធសម្ពាធទាបបានកើតឡើងនៅលើតំបន់អាងទន្លេមេគង្គ ក្នុងប្រទេសថៃ និង ប្រទេសឡាវ កាលពីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ម្សិលមិញ ឃើញថា ព្រះរាជាណាចក្រកម្ពុជាក៏ បាននឹងកំពុងទទួលរងនូវឥទ្ធិពលពីខ្យល់មូសុងនីរតីខ្សោយ ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួង ធនធានទឹក និងឧតុនិយមនៅថ្ងៃសុក្រទី២៤ ខែសីហា ឆ្នាំ២០១៨​ ។

ក្នុងសេចក្តីជូនដំណឹងបញ្ជាក់ថា យោងតាមឥទ្ធិពលខ្យល់មូសុងនីរតីខ្សោយខាងលើនេះនឹងធ្វើឲ្យអាកាស ធាតុ​នៅ​ក្នុងប្រទេសកម្ពុជា និងនៅតំបន់អាងទន្លេមេគង្គមានស្ថានភាពដូចខាងក្រោម ៖

១-សម្រាប់ប្រទេសកម្ពុជា ៖ បណ្តាខេត្តដែលស្ថិត​នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម អាចនឹងមាន ភ្លៀងធ្លាក់ ក្នុងកម្រិតពីបង្គួរទៅច្រើន និងបណ្តារាជធានីខេត្តដទៃទៀត អាចនឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។

២-តំបន់អាងទន្លេមេគង្គ ៖ ចាប់ពីតំបន់ស្ថានីយតម្រងទឹកភ្លៀង-ជលសាស្ត្រ នគរភ្នំ(ខ្សែវ័ណ្ឌទី១៧ នៃរយៈ ទទឹងខាងជើង) ទៅទិសខាងលិច អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយពីបង្គួរទៅច្រើន​ ។ ការធ្លាក់នេះ អាចនឹង បង្កឲ្យទឹកទន្លេមេគង្គហក់ឡើងជាថ្មីម្តងទៀត ។

ក្រសួងធនធានទឹកក៏បានបញ្ជាក់ផងដែរថា ករណីនេះមន្ត្រីជំនាញនឹងកំពុងបន្តតាមដានលើបាតុភូតធម្មជាតិ នេះយ៉ាងយកចិត្តទុកដាក់ ហើយនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់បន្ថែមទៀត ៕ សុខខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print