នាយករដ្ឋមន្ត្រីអូស្ត្រាលីបាត់បង់តំណែងក្រោយបោះឆ្នោតផ្តល់ទំនុកចិត្ត

ចែករំលែក៖

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull បានបាត់បង់តំណែង ប្រធានបក្សកាន់អំណាចហើយនឹងត្រូវលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រី ក្រោយការបោះឆ្នោតផ្តល់ទំនុកចិត្ត។

នៅព្រឹកថ្ងៃទី២៤ ខែសីហា លោក Scott Morrison រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អូស្ត្រាលីគឺជាអ្នកទទួលបានទំនុកចិត្តខ្ពស់ ទទួលជ័យជម្នះនៅក្នុងការបោះឆ្នោត បក្ស សេរីកាន់អំណាច ដោយមានសំឡេងគាំទ្រ៤៥/៨៥សំឡេងគាំទ្រ។ ចំណែក អតីតរដ្ឋ មន្ត្រីក្រសួងមហាផ្ទៃលោក Peter Jutton ក៏ ទទួលបានសំឡេងគាំទ្រ៤០សំឡេងផង ដែរ។ លោក peter Jutton ក៏បានបញ្ជាក់ថា លោកនឹងស្មោះត្រង់ជាមួយនាយករដ្ឋមន្ត្រីថ្មី។

ជាមួយនឹងជ័យជម្នះដ៏ភ្ញាក់ផ្អើលនេះ លោក Scott Morrison នឹងក្លាយជានាយក រដ្ឋមន្ត្រីទី៣០ របស់អូស្ត្រាលី និងជាមេដឹក នាំទី ៦ នៅក្នុងប្រទេសនេះក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ទាំងនេះមានន័យ ថា ក្នុងរយៈពេល១០ឆ្នាំ នយោបាយ អូស្ត្រាលីមិនមានស្ថិរភាពនោះឡើយ ដោយត្រូវផ្លាស់ប្តូរមេដឹកនាំដល់ទៅ៦នាក់ ។

នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Turnbull កាលពីដើមសប្តាហ៍កន្លងមកបានឆ្លងផុតការបោះឆ្នោតជាលើកទី១ដោយមានសំឡេងគាំទ្រ លើសគូប្រជែង១៣សំឡេង។ ប៉ុន្តែលោកបានប្រកាសកាលពីថ្ងៃទី២៣ខែសីហាថា លោកនឹងលាលែងចេញពី តំណែង ដោយមិនចូលរួមបោះឆ្នោតផ្តល់ទំនុកចិត្តនៅក្នុងគណបក្ស សេរីកាន់ អំណាចនោះឡើយ ។

នាយករដ្ឋមន្ត្រី Turnbull មិនបានចូលរួមនៅក្នុងការបោះឆ្នោតជ្រើសរើសមេបក្ស កាន់អំណាចនោះឡើយ ហើយអ្នកដែលជាប់ថ្មីនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី។ អំពីទ្រឹស្តីលោក Morrison ដែលទទួលបានការផ្តល់ទំនុកចិត្តនោះនឹងក្លាយជានាយករដ្ឋមន្ត្រី ដោយស្វ័យប្រវត្តិ។ ប៉ុន្តែ ដោយសារតែ រដ្ឋសភាអូស្ត្រាលី កំពុងតែ ឈប់សម្រាក ហើយវិលត្រឡប់ចូលធ្វើការវិញនៅថ្ងៃទី ១០ខែកញ្ញា ខាងមុខ ។ ដូច្នេះ លោក Morrison នឹងត្រូវរង់ចាំបន្តទៀត មុនពេលចូលកាន់តំណែងនាយករដ្ឋមន្ត្រី៕ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print