សហរដ្ឋអាមេរិកអាចកាត់ផ្តាច់ទំនាក់ទំនង ជាមួយអែលសាល់វ៉ាឌ័រក្រោយងាកទៅរកប្រទេសចិន

ចែករំលែក៖

ការសម្រេចចិត្តងាកទៅរកចិន នៃ បណ្តាប្រទេសក្នុងតំបន់អាមេរិកកណ្តាលបានធ្វើឲ្យចិន មានសម្ពន្ធមិត្តនៅកៀកទឹកដីអាមេរិក ដែលអាចបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ទីក្រុងវ៉ាស៊ីនតោន ។ លើសពីនេះ ទៀតសហរដ្ឋអាមេរិក មានការខកចិត្ត ជាខ្លាំង ចំពោះការសម្រេចចិត្តរបស់ ប្រទេសអែលសាល់វ៉ាឌ័រ ដែលផ្តាច់ចំណង ការទូតតៃវ៉ាន់ បែរទៅទាក់ទងជាមួយចិន ហើយជាលទ្ធផល ទីក្រុងវ៉ាស៊ីនតោន កំពុងពិចារណាអំពីចំណងមិត្តភាពរបស់ ខ្លួន ជាមួយអែលសាល់វ៉ាឌ័រផងដែរ។

អែលសាល់វ៉ាឌ័រ ជាប្រទេសអាមេរិក ឡាទីនទី៣ ក្នុងរយៈពេល២ឆ្នាំកន្លងមក នេះ ដែលផ្លាស់ប្តូរចំណងទាក់ទងពីទីក្រុងតៃប៉ិ ទៅទីក្រុងប៉េកាំងវិញ ដោយនិយាយ ថា ការទាក់ទាញវិនិយោគ និងការអភិវឌ្ឍ សេដ្ឋកិច្ច គឺជាគោលដៅសំខាន់ជាជាង ទំនាក់ទំនងការទូតនិងនយោបាយ។

មន្ត្រីនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយយ៉ាងដូច្នេះថា “បើទោះជា យើងទទួលស្គាល់ នូវសិទ្ធិអធិបតេយ្យរាល់បណ្តាប្រទេស ក្នុងការកំណត់ចំណង ការ ទូត របស់ខ្លួនក៏ដោយ ក៏យើងខកចិត្តជា ខ្លាំង ចំពោះការសម្រេចចិត្តនេះ ហើយ យើង កំពុងតែពិចារណាចំណងមិត្តភាព របស់យើងជាមួយប្រទេសអែលសាល់វ៉ាឌ័រ ក្រោយពីមានការសម្រេចចិត្តបែបនេះ” ៕ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print