តុលាការសម្រេចឃុំខ្លួន ក្រុមជើងខ្លាំងខាងជិះម៉ូតូដេញបំបុករួចហើយធាត់ធាក់បន្ថែមអោយជនរងគ្រោះស្លាប់ ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

កណ្តាល៖នៅល្ងាចថ្ងៃទី២៤ សីហា ២០១៨ លោក អុី សុវណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ក្រុមជើងខ្លាំងខាងជិះម៉ូតូដេញបំបុករួចហើយទាត់ធាក់បន្ថែមអោយជនរងគ្រោះស្លាប់ បណ្តោះអាសន្នហើយ ក្រោមបទចោទ”ហិង្សាមានស្ថានទម្ងន់ទោសដោយសារមរណះភាពជនរងគ្រោះ” ដែលប្រព្រឹត្តនៅចំណុចរង្វង់មូលតាខ្មៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២២ សីហា ២០១៨  តាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវកំណត់ផ្តន្ទាទោសចាប់ពី៧(ប្រាំពី)ឆ្នាំ ទៅ១៥(ដប់ប្រាំ)ឆ្នាំ។

ជនត្រូវចោទមានឈ្មោះទី០១ឈ្មោះ ស្លេះ រុំម៉ាលី ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរឥស្លាម ទីលំនៅ:ភូមិព្រែកតាពៅ១ សង្កាត់ដេីមមៀនក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ:កម្មកររោងចក្រ ទី០២ឈ្មោះលាស់ ខរី ភេទប្រុស អយុ១៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ១សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាលមុ ខរបរមិនពិតប្រាកដ ទី០៣ឈ្មោះអាលី មីហ្សាន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ១សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល
មុខរបរ:កម្មកររោងចក្រ និងទី០៤ឈ្មោះម៉ាត់ ស្មាអ៊ែល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិព្រែកតាពៅ១សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល
មុខរបរមិនពិតប្រាកដ។

ជនរងគ្រោះ:ឈ្មោះ ប៉ែន រិទ្ធារាជ្យ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិដេីមគរ សង្កាត់ដេីមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។ មុខរបរ: សិស្ស (រងរបួសបាក់ធ្មេញ១ និងរយះបបេមាត់)។

លោកអធិការបានអោយដឹងថា នោមុនពេលកេីតហេតុ ក្រុមជនល្មេីសកំពុងតែអង្គុយលេងលេីម៉ូតូនៅចំណុចអ្នកតាថៃជឺមាត់ទន្លេ ស្រាប់តែជនរងគ្រោះបានជិះម៉ូតូមកគប់ក្រុមជនល្មេីស ធ្វេីអោយជនល្មេីសខឹងក៏បានជិះម៉ូតូដេញតាមដល់កន្លែងកេីតហេតុខាងលេី ស្រាប់តែជនល្មេីជិះម៉ូតូបុកម៉ូតូជនរងគ្រោះពីក្រោយធ្វេីអោយម៉ូតូទាំងពីរជ្រុលចង្កួតទៅបុកខឿនលោកតាម៉ៅដួលបោកទាំងសងខាង បន្ទាប់មកជនល្មេីសក៏ស្ទុះទៅទាត់ធាក់ជនរងគ្រោះបន្ថែមទៀតបណ្តាលអោយរងរបួសបាក់ធ្មេញ និងរយះបបេមាត់ ត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ តែដោយសារជនរងគ្រោះរបួសគ្រាំក្នុងធ្ងន់ធ្ងរពេកមិនអាចសង្គ្រោះបានក៏បានចាច់ខ្យល់ស្លាប់តែម្តង៕  ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print