ចោរគាស់ផ្ទះប្រជាពលរដ្ឋទុកចោល លួចយកទ្វារកញ្ចក់មិនបានសម្រចគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យលួចគាស់ផ្ទះប្រជាពលរដ្ឋទុកចោល លួចយកទ្វារកញ្ចក់មួយចំហៀងនៅខាងក្នុងមិនសម្រច ដោយប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវប្រទះឃើញ រាយការណ៍ជូនទៅសមត្ថកិច្ច ហើយជនសង្ស័យបានរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២១៩ ក្រោយសាលាបឋមសិក្សាទួលគោក ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

ប្រភពពត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការនេះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានបើកម៉ូតូតាមផ្លូវ ខណៈមកដលចំណុចកើតហេតុ ស្រាប់តែឃើញជនសង្ស័យម្នាក់បានជិះម៉ូតូសណ្តោងរ៉ឺម៉កមួយគ្រឿងមកឈប់នៅចំណុចកើតហេតុ រួចបានធ្វើសកម្មភាពគាស់ទ្វារដែកខាងក្រៅផ្ទះប្រជាពលរដ្ឋដែលទុកចោលរួចចូលទៅខាងក្នុងបម្រុងយកទ្វារកញ្ចក់មួយចំហៀងមិនបានសម្រេច ដោយជួបនឹងរូបគាត់បានឡើងជិះរ៉ឺម៉កគេចខ្លួនបាត់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ពិនិត្យនៅកន្លែងកើតហេតុដោយបានយកទ្វារកញ្ចក់យកទៅទុកវិញហើយបានបិតទ្វារខាងក្រៅ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print