យុវជន២នាក់ជិះម៉ូតូ១គ្រឿងក្នុងល្បឿលឿនចាប់ហ្វាំងមិនទាន់ជ្រុលទៅបុកនិងរថយន្តហាយឡែនឌ័ររងរបួសធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ៖ យុវជន២នាក់បានរងបួសធ្ងន់ស្រាល  ខណះរូបគេជិះម៉ូតូ១គ្រឿងហើយចាប់ហ្វាំងមិនទាន់ក៍ជ្រុលទៅបុកនិងរថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រដែលបើកឆ្លងផ្លូវជិតផុតទៅហើយនោះពេញទំហឹង។
គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទីយប់ថ្ងៃទី២៤ខែសីហាឆ្នាំ២០១៨នៅចំណុចខាងលិចមន្ទីរពេទ្យរ៉ូយ៉ាល់ ភូមិផ្សារទឹកថ្លាសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

ប្រភពីម្ចាស់រថយន្តហាយឡែនឌ័របានអោយដឹងថាមុនពេលកើតហេតុរូបនិងក្រុមគ្រួសារបានជិះក្នុងរថយន្ត១គ្រឿងម៉ាកហាយ ឡែន  ឌ័រព័ណសពាកស្លាកលេខភ្នំពេញ2Z1247  ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុគ្រួសាគាត់បានបត់រថនយ្តទៅឆ្វេងឆ្លងផ្លូវជិតផុតហើយស្រាប់តែមានយុវជន២  នាក់ជិះម៉ូតូ១គ្រឿងម៉ាកZoomerX ពាក់ស្លាក លេខភ្នំពេញ1FX0862ក្នុងល្បឿនយ៉ាងលឿនមកបុករថយន្តរបស់គាត់ត្រូវកង់បណ្តាលអោយយុវជនទាំង២នាក់រងរបួសធ្ងន់ស្រាលតែម្តង។
ក្រោយកើតហេតុក៍មាននគរបាលផ្នែកចរាចរខណ្ឌសែនសុខចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងនិងជួយសម្របសម្រួលធ្វើអោយភាគីខាងរថយន្តជួយចេញថ្លៃព្យាបាលរបួសអោយទៅភាគីខាងម៉ូតូចំនួន១០០ដុល្លាដើម្បីបញ្ចប់រឿង៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print