បុរសពិការរងការកាប់ប្រហារច្រើនកាំបិតព្រោះរឿងនំ៤កញ្ចប់

ចែករំលែក៖

កំពង់ស្ពឺៈបុរសពិការម្នាក់បានរងនូវការកាប់ប្រហារជាច្រើកាំបិតពីសំណាក់ជនដៃដល់មួយរូបដែលបានលួចនំចំនួន៤កញ្ចប់យកទៅអោយចៅរបស់ខ្លួនតែចៃដន្យជនរងគ្រោះឃើញក៏និយាយថាលួចរបស់គេចឹងប្្រយ័ត្នប្តឹងអោយប៉ូលិសចាប់ខ្លួន។ព្រោះតែចង់បិតមាត់និងខ្លាចដឹងដល់សមត្ថកិច្ចនិងអ្នកជិតខាងទើបជនដៃដល់ចង់សម្លាប់ជនរងគ្រោះដើម្បីបំបិតមាត់បែបនេះ។

ករណីប៉ុនប៉ងមនុស្សឃាតនេះកើតឡើងកាលពីវេលាម៉ោង១៩យប់ ថ្ងៃសុក្រ 14កើតខែស្រាពណ៍ឆ្នាំចសំរិទ្ធស័កព.ស2562ត្រូវនឹងថ្ងៃទី24/08/2018 នៅ​ភូមិតាមិញ ឃុំសង្កែសាទបស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺបង្ករដោយជនសង្ស័យឈ្មោះ​ យ៉ុង កេន ភេទ ប្រុស​ អាយុ 67ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ។ជនរងគ្រោះឈ្មោះ សុខ ហុន ភេទប្រុសអាយុ38ឆ្នាំមានទីលំនៅក្បែរខាងគ្នាជាមួយជនដៃដល់និងរងនូវការកាប់ត្រូវចំនួន06កាំបិតផ្គាក់។

អធិការនគរបាលស្រុកឱរ៉ាល់វរសេនីយ៍ឯកប៑ុតប៑ុនធឿនបានអោយដឹងថា ករណីមនុស្សឃាតមិនបានសំរេចមួយកើតឡើងនៅ​ភូមិតាមិញ ឃុំសង្កែសាទបស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺបង្ករដោយជនសង្ស័យឈ្មោះ​ យ៉ុង កេន ភេទ ប្រុស​ អាយុ 67ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកកាំបិតផ្កាក់កាប់ទៅលើជនរងគ្រោះឈ្មោះ សុខ ហុន ភេទប្រុសអាយុ38ឆ្នាំត្រូវចំនួន06កាំបិត។

លោកអធិការបន្តថា ពេលនោះប្រពន្ធ ទៅជួយប្តីស្រាប់តែជនសង្ស័យបានកាប់ទៅលើប្រពន្ធឈ្មោះ ញ៉ូញ យីម អាយុ 42ឆ្នាំត្រូវក្បាលជាច្រើនកាំបិតបណ្ដាលអោយរងរបួសធ្ងន់ទាំង02នាក់ប្តីប្រពន្ធតែម្តង។ក្រោយកើតហេតុសាច់ញាត្តិនឹងអ្នកភូមិបានបញ្ជូនទៅព្យាបាលនៅភ្នំពេញ(មិនដឹងពេទ្យណា)។

ក្រោយបង្កជនសង្ស័យក៏ត្រូវបានឃាត់ខ្លួនយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងតាមនិតិវិធី ។

ករណីនេះកើតឡើងបណ្តាលមកពីជនសង្ស័យឈ្មោះយ៉ុង កេន មានគំនិតច្រណែនជាមួយគ្រួសារជនរងគ្រោះ(ពិការ) រកសុីមានបានជាងខ្លួនលើសពីនេះគឺកាកពូថ្ងៃទី២១សូហាជនដៃដក់បានលួចនំរបស់ជនតងគ្រោះដែលដាក់លក់យកទៅអោយចៅរបស់ខ្លួនចំនួន៤កញ្ចប់ហើយពេលនោះជនរងគ្រោះបានស្តីបន្ទោស និងនិយាយលេងថាប្តឹងប្តឹងអោយប៉ូលិសចាប់ដាក់គុកទើបជនសង្ស័យមានគំនិតចង់កាប់ក្នុងគោលបំណងសម្លាប់បំបិតមាត់តែម្តង។

នៅព្រឹកថ្ងៃទី២៥សីហា២០១៨នេះក្រោយស្តាប់ចម្លើយសារភាពរួចមកកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ធដើម្បីចាត់ការបន្ត៕ សេនាស័ក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print