កណ្ដាលៈ ក្រុមជនសង្ស័យលួចយ៉ាងសកម្មនិងជា មុខសញ្ញាប្រើប្រាស់គ្រឿងញៀន៣នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបាននគរបាលស្រុកស្អាងធ្វើកា រចាប់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្ រុកដើម្បីចាត់ការតាមនីតិវិធីច្ បាប់ ។ ករណីខាងលើនេះបានកើតឡើង កាលពីវេលាម៉ោង២និង១០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិកណ្ដាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹ ងថា ជនសង្ស័យមានគ្នា៥នាក់ ក្នុងនោះចាប់ខ្លួនបាន៣នាក់ ទី១-ឈ្មោះ ហ៊ាង ហុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទី២-ឈ្មោះ វ៉ាត វណ្ណឌី ភេទប្រុស អាយុ១៨ឆ្នាំ ជជាតិខ្មែរ មុខរបរកសិករ ទី៣-ឈ្មោះ ឆន ថេន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ:កសិករ ។ ជនសង្ស័យទាំង៣នាក់ខាងលើមានទីលំនៅ ភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល រីឯជនសង្ស័យរត់គេចខ្លួនមានគ្នា២ នាក់ ទី១-ឈ្មោះ ចាន់ថន សុខនី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល និងទី២-ឈ្មោះ ប្រុស ហុក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ សាន សុខលី ភេទស្រី អាយុ៤៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកណ្ដាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ។ ដោយឡែកសម្ភារៈបាត់បង់មាន៖ ប្រាក់ដុល្លារចំនួន១,៣០០ដុល្លារ សហរដ្ឋអាមេរិក ,ខ្សែក ,ខ្សែដៃ និងចិញ្ចៀនមាស សរុប១តម្លឹង២ជី ,ប្រាក់រៀលចំនួន៥លានរៀល ,ទូរសព្ទ័ដៃ១គ្រឿង ,ភេសជ្ជះខារ៉ាបាវចំនួន១កេះ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យខាងលើ បាននាំគ្នាប្រើប្រាស់គ្រឿង រួចបែកគំនិតបបួលគ្នាធ្វើសកម្មភា ពចូលលួចលុយក្នុងផ្ទះជនរងគ្រោះដែ លលក់ដូរ២៤ម៉ោង ។ លុះមកដល់វេលាម៉ោង២និង១០នាទីរំលង អធ្រាត ឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ ក្រុមជនសង្ស័យខាងលើក៏បានចូលទៅក្ នុងផ្ទះជនរងគ្រោះ ដោយឲ្យជនសង្ស័យឈ្មោះ វ៉ាត វណ្ណឌី ជាអ្នកនៅខាងក្រៅដើម្បីមើលផ្លូវ រីឯជនសង្ស័យឈ្មោះ ចាន់ថន សុខនី ជាអ្នកចូលយកកាបូបដាក់លុយ និងឈ្មោះ ហ៊ាង ហុង ជាអ្នកយកភេសជ្ជះខារ៉ាបាវ មួយកេះ ហើយជនសង្ស័យឈ្មោះ ប្រុស ហុក ឡើងលើផ្ទះយកបានទូរសព្ទ័ដៃចំនួន១ គ្រឿង និងប្រាក់រៀលចំនួន៧០,០០០រៀល ។ ដោយឡែកជនសង្ស័យឈ្មោះ ឆន ថេន បានចូលទៅលួចមាន់២ក្បាល ។ ខណៈនោះស្រាប់តែជនរងគ្រោះភ្ញាក់ដឹ ងខ្លួនទាន់បានឃើញជនសង្ស័យខាងលើ កំពុងកកូរកកាយលួចយកទ្រព្យសម្បត្ ដិរបស់ខ្លួន ភ្លាមនោះក៏ស្រែកឆោឡោ ធ្វើឲ្យជនសង្ស័យភ័យនាំគ្នារត់គេ ចខ្លួនបាត់ស្រមោល ។ លុះព្រឹកឡើង ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងយ៉ូ វដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្ រាវចាប់ខ្លួនជនសង្ស័យខាងលើយកមកចា ត់ការតាមនីតិវិធីច្បាប់ ។ ក្រោយពីសមត្ថកិច្ចទទួលបានពាក្យប ណ្ដឹងពីជនរងគ្រោះ ភ្លាមនោះកម្លាំងសមត្ថកិច្ចប៉ុស្ ដិ៍ក្រាំងយ៉ូវ បានធ្វើការស្រាវជ្រាវនិងកំណត់មុ ខសញ្ញារហូតចាប់ខ្លួនជនសង្ស័យបាន ចំនួន៣នាក់ រី២នាក់ទៀតបានរត់គេចខ្លួនបាត់ស្ រមោល ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំ រឿងបញ្ជូនមកអធិការដ្ឋាននគរបាលស្ រុកដើម្បីចាត់ការតាមនីតិវិធីច្ បាប់ ។ដោយឡែកជនសង្ស័យ២នាក់ទៀតដែលរត់គេ ចខ្លួន ត្រូវបានសមត្ថកិច្ចធ្វើការស្រាវ ជ្រាវស្វែងរកដើម្បីចាត់ការបន្ដ ៕ស្អាងជ័យ
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យខាងលើ បាននាំគ្នាប្រើប្រាស់គ្រឿង រួចបែកគំនិតបបួលគ្នាធ្វើសកម្មភា
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំ