កណ្ដាលៈ ជនសង្ស័យម្នាក់ជិះកង់ដោយពុំដឹងម កពីណាឃើញម៉ូតូគេទុកក្បែរចិញ្ចើ មផ្លូវ ដោយមានជាប់សោយផងនោះ ក៏ទុកកង់របស់ខ្លួនចោល រួចលួចយកម៉ូតូជិះចេញទៅក្រៅ តែត្រូវម្ចាស់ម៉ូតូឃើញទាន់ក៏ផ្អើ លឆោឡោដល់ប្រជាពលរដ្ឋនាំគ្នាព័ន្ ធស្ទាក់រហូតចាប់ខ្លួនជនសង្ស័យបា ន រួចប្រគល់ទៅឲ្យសមត្ថកិច្ច ។
ករណីលួចម៉ូតូខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង១៥នា ទី ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចការដ្ឋានគ្រឿងចក្រ ស្ថិតក្នុងភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្ដីនគរបាលស្រុកអង្គស្នួលបាន ឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ លី ស៊្រុល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែកជនរងគ្រោះឈ្មោះ សឿន គង់ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកយាមការដ្ឋាន មានទីលំនៅភូមិចំការជោ ឃុំពើក ស្រុកអង្គស្នួល ខេត្ត
កណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមកវិញម៉ូ តូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BR-9870 លេខតួនិងលេខម៉ាស៊ីន 9806549 ជារបស់ជនរងគ្រោះ និងកង់១គ្រឿង តួស្រី ពណ៌ទឹកប្រាក់ជារបស់ជនសង្ស័យ ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាម្ចាស់ម៉ូតូបានជិះម៉ូតូរបស់ខ្លួនមកទុកនៅខាងលិចរោងការ ដ្ឋានដែលខ្លួនយាមប្រហែល១០ម៉ែត្រ រួចដើរចូលទៅក្នុងរោងការដ្ឋានដើម្ បីបំពេរកូនឲ្យដេក ខណៈនោះស្រាប់តែជនសង្ស័យខាងលើពុំ ដឹងជាជិះកង់មកពីណាបានឃើញម៉ូតូរប ស់ជនរងគ្រោះទុកចោលដោយមានជាប់សោ រផងនោះ ក៏ទុកកង់របស់ខ្លួនចោល រួចធ្វើសកម្មភាពលួចយកម៉ូតូរបស់ជ នរងគ្រោះជិះចេញទៅក្រៅ ភ្លាមនោះស្រាប់ឈ្មោះ សុង ចាន់ថន ភេទប្រុស ដែលកំពុងអាំងខ្យងនៅក្បែនោះ បានឃើញជនសង្ស័យខាងលើជិះម៉ូតូជនស ង្ស័យក៏ស្រែកថា ចោរៗ រួចក៏នាំគ្នាជិះម៉ូតូដេញតាមជនសង្ ស័យ រហូតមកដល់ផ្សារថ្នល់ទទឹង ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រ ជាពលរដ្ឋ ក៏នាំគ្នាពួនស្ទាក់ចាប់ខ្លួនជនស ង្ស័យ ហើយត្រូវប្រជាពលរដ្ឋនាំគ្នាព្រួ តវាយលើជនសង្ស័យ បណ្តាលឲ្យយបែកក្បាលដេរចំនួន០៥ថ្ នេរ រួចទើបប្រគល់ឲ្យសមត្ថកិច្ច ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនបានជិះកង់រហូតមកដល់ក្បែការ ដ្ឋានស្រាប់តែឃើញម៉ូតូរបស់ជនរងគ្ រោះទុកក្បែរោង ទើបខ្លួនដើរចូលទៅ ហើយឃើញសោរជាប់នឹងម៉ូតូស្រាប់ក៏លួ ចម៉ូតូជិះចេញទៅក្រៅតែម្ដងទៅ ។ ចំពោះករណីនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿ ងចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ
មន្រ្ដីនគរបាលស្រុកអង្គស្នួលបាន
កណ្តាល ។ ដោយឡែកវត្ថុតាងដកហូតបានមកវិញម៉ូ
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាម្ចាស់ម៉ូតូបានជិះម៉ូតូរបស់ខ្លួនមកទុកនៅខាងលិចរោងការ
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យសារភាពថា ខ្លួនបានជិះកង់រហូតមកដល់ក្បែការ