ឈុតសម្តែងបទ”កុំប៉ះសង្សារខ្ញុំ”របស់ជ័យ សុវ៉ាត ធ្វើឲ្យផ្អើលអ្នកគាំទ្រខ្លាំង

ចែករំលែក៖

ភ្នំពេញ៖តារាចម្រៀង លោកជ័យ សុវ៉ា បានបង្ហាញភាពភ្ញាក់ផ្អើលជាបន្តបន្ទាប់ក្រោយពីលោកបង្ហាញវត្តមានក្នុងផលិតកម្ម សាន់ដេ។ ភ្ញាក់ផ្អើលព្រោះតែបទចម្រៀងថ្មីបន្តបន្ទាប់របស់តារារូបនេះបានទាក់ចិត្តអ្នកគាំទ្រខ្លាំងដែលសូម្បីតែរូបថតប៉ុន្មានសន្លឹកនៃការសម្តែងបទ”កុំប៉ះសង្សាខ្ញុំ” ក៏ឆក់បានការគាំទ្រមិននឹកស្មានដល់ដែរ។

ទើបនឹងប្រកាសត្រៀមបញ្ចេញវីដេអូពេញបទចម្រៀងថ្មីគឺបទ”កុំប៉ះសង្សាខ្ញុំ”មិនបានប៉ុន្មានថ្ងៃផងស្រាប់តែរូបថតមួយចំនួននៃការសម្តែងបទចម្រៀងនេះត្រូវបានអ្នកគាំទ្រជាច្រើនធ្វើការចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុក។ ជ័យ សុវ៉ាតបញ្ជាក់ថាលោកពិតជាភ្ញាក់ផ្អើលនឹងការគាំទ្របទចម្រៀងថ្មីៗរបស់លោកដែលសូម្បីតែរូបថតមួយចំនួននៃការសម្តែងបទថ្មីខាងលើក៏ទទួលបានការគាំទ្រច្រើនព្រោះតែបទចម្រៀងមួយនេះត្រូវបានទស្សនិកជនពិសេសអ្នកគាំទ្រទន្ទឹងរងចាំជាយូរ។ លោកថាបទចម្រៀងនេះបានចាក់ចំបេះដូងអ្នកគាំទ្រច្រើន ពិសេសយុវវ័យដែលមានរឿងរ៉ាវស្នេហាស្រដៀងគ្នានឹងអត្ថន័យនៃបទចម្រៀង។ លោកថាក្រោយមានអ្នកចូលស្តាប់រាប់សែនដងលើបណ្តាញសង្គមក្នុងរយៈពេលខ្លីលោក និងក្រុមការងាររបស់ផលិតកម្មកាន់តែព្យាយាមសម្រិតសម្រាំងការផលិតវីដេអូបទចម្រៀងនេះកាន់តែខ្លាំងដែល វីដេអូនេះនឹងលេចរូបរាងក្នុងពេលដ៏ខ្លីខាងមុខ។ លោកពិតជារំភើបនឹងការគាំទ្រដែលសូម្បីតែការថតសកម្មភាពក្រៅឆាក និងរូបថតសម្តែងជាមួយតារាក្នុងវីដេអូបទចម្រៀងនេះក៏ទទួលបានការពេញចិត្តច្រើនពីអ្នកគាំទ្រ។

លោកបញ្ជាក់ថាលោកនិង ផលិតករ នឹងព្យាយាមឲ្យអស់ពីលទ្ធភាពដើម្បីប្រាកដថាវីដេអូបទចម្រៀងនេះនឹងប្រកបដោយគុណភាពជាមួយកម្រិតរូបភាពខ្លឹមសារ អត្ថន័យដែលមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ។

គួរបញ្ជាក់ផងដែរថា ជ័យ សុវ៉ាតអតីតម្ចាស់ជ័យលាភី ផ្កាយរះក្នុងសួន បានបង្ហាញវមុខក្នុងផលិតកម្មសាន់ដេកាលពីចុងឆ្នាំ២០១៧ បទចម្រៀងថ្មីរបស់លោកត្រូវបានអ្នកគាំទ្រជាច្រើនចែកផ្សាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមានដូចជាបទ”ក្រចេះស្នេហ៍បង”  បទ”ស្រលាញ់អូនមែនទែនមិនមែនលំៗ” និងបទចម្រៀងដែលកំពុងទទួលបានការគាំទ្រច្រើនពីទស្សនិកជនគឺបទ”កុំប៉ះសង្សារខ្ញុំ”៕ 

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print