សម្តេច​តេជោ​ ស្នើ​គណៈមេធាវី​សហការ​ជាមួយ​ក្រសួង​យុត្តិធម៌​ ពិនិត្យ​មើល​ចំណុច​មួយ​ចំនួន​ដែល​មិន​សមស្រប​បរិបទ​សង្គម​បច្ចុប្បន្ន​នេះ

ចែករំលែក៖

ភ្នំពេញ​៖​ក្នុង​ជំនួប​ជាមួយ​គណៈ​ប្រតិភូ​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ,​ សម្តេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ មាន​ប្រសាសន៍​ ថា​ សូម​គណៈ​មេធាវី​ពិនិត្យមើលចំណុចមួយចំនួនដែលមិនសមស្រប​ទៅតាមកាលៈទេសៈព្រោះថាគណៈមេធាវីបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៥ រហូតមកដល់ពេលនេះ ក៏មាន​រយៈពេលយូរអង្វែងដែរហើយ ដែលចំណុចមួយចំនួនមិនសមស្របតាមបរិបទសង្គមនាពេលបច្ចុប្បន្ននេះទេ។​

សម្តេច​តេជោ​ បាន​ធ្វើការណែនាំ​ឱ្យ​គណៈមេធាវី​សហការជាមួយក្រសួងយុត្តិធម៌ ដើម្បីធ្វើការសម្រួលនូវការកែទម្រង់នេះ។

ប្រសាសន៍​លើក​ឡើង​របស់​សម្តេច​តេជោ​បែប​នេះ​ ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៧​ ខែ​សីហា​ ខណៈ​ទទួលជួបគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ លោក សួន វិសាល​ ជា​ប្រធាន​ ។

លោក សួន វិសាល បានគោរពរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន អំពីប្រវត្តិរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នូវសកម្មភាពកាលពីពេលកន្លងមក។ គណៈមេធាវី បានធ្វើការកែទម្រង់យ៉ាងច្រើន ជាពិសេស លើវិស័យរដ្ឋបាល និងហិរញ្ញវត្ថុ ក៏ដូចជាវិស័យអប់រំផងដែរ។ ក្នុងន័យនេះ លោកបានមានប្រសាសន៍ថាគណៈមេធាវី បានធ្វើការកែទម្រង់នៃការងារ ដើម្បីធ្វើយ៉ាងណា ឲ្យសមស្របទៅតាមបរិបទនៅកម្ពុជាផង និងអន្តរជាតិបច្ចុប្បន្នផង។ លើសពីនោះទៅទៀត លោកក៏បានគោរពរាយការណ៍ជូនសម្តេចតេជោ អំពីកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ជាមួយគណៈមេធាវីអន្តរជាតិ ក្នុងន័យនេះដែរ លោកបានជម្រាបជូនសម្ដេច អំពីកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ ជាមួយគណៈមេធាវីអន្តរជាតិ ដែលបានដឹកនាំកិច្ចប្រជុំ ហើយនឹងរៀបចំកិច្ចប្រជុំសមាគមមេធាវីអាស៊ាននៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខ។

លោក សួន វិសាល ក៏បានជម្រាបជូនសម្ដេចតេជោផងដែរ អំពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងយុត្តិធម៌ដើម្បីធ្វើយ៉ាងណាជួយទៅដល់ជនក្រីក្រ ហើយធ្វើយ៉ាងណារៀបចំនូវប្រព័ន្ធទិន្នន័យសម្រាប់ការតាមដានករណីនីមួយៗផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍ចំពោះរបាយការណ៍ដែលបានលើកឡើងដោយលោក សួន វិសាល ហើយក៏បានធ្វើការណែនាំថា គប្បីណា រាល់ការកែទម្រង់ទាំងឡាយ ដែលគណៈមេធាវី នឹងធ្វើ គឺត្រូវធ្វើឲ្យស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាផង និងតាមនិយាមអន្តរជាតិផង។ សូមពិនិត្យមើលចំណុចមួយចំនួនដែលមិនសមស្របទៅតាមកាលៈទេសៈព្រោះថាគណៈមេធាវីបានបង្កើតឡើងតាំងពីឆ្នាំ ១៩៩៥ រហូតមកដល់ពេលនេះ ក៏មានរយៈពេលយូរអង្វែងដែរហើយ ដែលចំណុចមួយចំនួនមិនសមស្របតាមបរិបទសង្គមនាពេលបច្ចុប្បន្ននេះទេ។​ យ៉ាងណាមិញ សម្ដេចតេជោ ក៏បានធ្វើការណែនាំដោយសហការជាមួយក្រសួងយុត្តិធម៌ ដើម្បីធ្វើការសម្រួលនូវការកែទម្រង់នេះ។

សម្តេចតេជោក៏បានណែនាំដល់គណៈមេធាវីផងដែរថា សូមពិនិត្យមើលការបញ្ចេញមេធាវី ដោយធ្វើយ៉ាងណា ការបញ្ជូនមេធាវីនេះ គឺរក្សាឲ្យបាននូវសមត្ថភាពមេធាវី ពង្រឹង​ និងលើកកម្ពស់សមត្ថភាពមេធាវីផង និងធ្វើយ៉ាងណាពង្រាយមេធាវី ដើម្បីជួយដល់កូនក្តីនៅតាមបណ្ដាខេត្ត និងជនបទផង៕ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print