រថយន្តបូមសុីម៉ង់ត៍រសប់ក្រុមហ៊ុនGL.concreteបើកថយក្រោយបុកបង្គោលភ្លើងបាក់១ដើម

ចែករំលែក៖

ភ្នំពេញ៖ រថយន្តបូមសុីម៉ង់ត៍រសប់ក្រុមហ៊ុនGL.concreteបើកថយក្រោយបុកបង្គោលភ្លើងបាក់១ដើមធ្វើអោយខ្សែភ្លើងដាច់រាយប៉ាយពេញផ្លូវព្រោះតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។

ករណីនេះបានកើតឡើងកាលពីម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៧ខែសីហាឆ្នាំ២០១៨តាមបណ្តោយផ្លូវបេតុង ភូមិគោកឃ្លាងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។

ប្រភពពីអ្នកបើកបររថយន្តខាងលើបានអោយដឹងថាមុនពេលកើតហេតុរូបគាត់បានបើករថយន្ត១គ្រឿងម៉ាក ISUZUជាប្រភេទរថយន្តធុនធំសម្រាប់បូមសុីម៉ង់ត៍ពាក់ស្លាកលេខភ្នំពេញ5A1077 បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងបំណងទៅបូមបេតុអោយគេលុះមកដល់ចំណុចកើតហេតុអ្នកបើកបរបានថយក្រោយដោយខ្វះការប្រុងប្រយ័ត្នក៍ទៅបុកនិងបង្គោលភ្លើងបាក់ពាក់កណ្តាលតែម្តងហើយធ្វើអោយខ្សែភ្លើងដាច់រប៉ាត់រប៉ាយតែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងទាក់ទងទៅខាងជំនាញអគ្គសនីអោយចុះមកពិនិត្យនិងយករថយន្តបង្ករទៅរក្សារទុកនៅការិយាល័យនគរបាលចរាចររាជធានីភ្នំពេញដើម្បីរងចាំអោយម្ចាស់ទៅដោះស្រាយនៅពេលក្រោយ៕  ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print