ស្លាប់ និងរបួស៦នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៤លើកនៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរសម្នាក់បានស្លាប់បាត់បង់ជីវិតដ៍រន្ធត់ និងចំនួន ៥នាក់ផ្សេងទៀតបានរងរបួសស្រាលធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៤ករណី នៅស្រុកក្រគរ និងក្រុងពោធិ៍សាត់។

នគរបាលស្រុកក្រគរបានឲ្យដឹងថា នៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃសុក្រ ១៣កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាត់លេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣៤.១៣៥ ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រុកក្រគរ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយរថយន្ត ១គ្រឿងម៉ាក អុីហ្សុយហ្សុយ ពាក់ស្លាកលេខ ភ្នំពេញ 3D 7592 ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះដល់ចំណុចកើតហេតុឡើងជែងរថយន្តខាងមុខស្របទិសគ្នា ក៍រេចង្កូតទៅបុករថយន្តម៉ាក ហាយឡែនឌ័រ បណ្ដាលឲ្យរងការខូចខាតទាំងសង់ខាងយ៉ាងដំណំ ប៉ុន្តែមិនបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរដល់អ្នកបើកឬអ្នករួមដំណើរនោះទេ។

ប្រភពព័ត៌មានខាងលើបន្តថា លុះនៅថ្ងៃទី២៥ ខែឆ្នាំដដែល នៅកន្លែងដដែល ស្ថិតក្នុងភូមិ.ឃុំដដែលនោះ មានករណីគ្រោះថ្នាក់ចរាចរណ៍ម្ដងទៀតបង្កឡើងដោយអ្នកបើកបរម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១១ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1D 1438 ធ្វើដំណើរក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុឡើងជែងរថយន្តខាងមុខ រួចបានទាក់នឹងឈើចងនៅកន្ទុយម៉ូតូខ្លួនឯងជាមួយម៉ូតូ ១គ្រឿងទៀតស្របទិសគ្នា បណ្ដាលឲ្យរងរបួសបាក់ដៃខាងឆ្វេងម្នាក់ធ្ងន់ និងភាគ្គីម្ខាងរបួសស្រាល។

ប្រភពដដែលបន្តទៀតថា នៅវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល នៅកំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិពោធិ៍អង្គ្រង ឃុំបឹងកន្ទួត ស្រុកក្រគរដដែល មានករណីគ្រោះថ្នាក់ចរាចរណ៍ជាលើកទី៣ បង្កឡើងដោយអ្នកបើកបរម៉ូតូ ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៦ ពណ៏ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1G 9496 ធ្វើចរាចរណ៍ក្នុងទិសដៅពីជើងឆ្ពោះទៅទិសខាងត្បូង លុះដល់ចំណុចកើតហេតុបានបត់ឆ្វេងឆ្លងថ្នល់ ក៍បានបុកជាមួយម៉ូតូ ១គ្រឿងទៀតបញ្រ្ចាសទិសគ្នា បណ្ដាលឲ្យរងរបួសស្រាល ២នាក់ ធ្ងន់ម្នាក់ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូសមត្តកិច្ចនគរបាលរក្សទុកជាបណ្ដោះអាសន្ន រងចាំធ្វើការវាសវែង និងដោះស្រាយគ្នាជាក្រោយ។

ដោយឡែក៖ នៅរសៀលថ្ងៃទី២៥ដដែលនោះដែរ នៅលើកំណាត់ផ្លូវក្រាលគ្រួសក្រហមស្របមាត់ស្ទឹង ស្ថិតក្នុងភូមិ.ឃុំ.ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ឯនេះវិញ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើងផងដែរ បង្កឡើងដោយបុរសអ្នកបើកបររថយន្ត ១គ្រឿងម៉ាក កាមរីឆ្លាម ពណ៏ប្រថេះ ពាក់ស្លាកលេខ ភ្នំពេញ 2N 8401 ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះដល់ចំណុចកើតហេតុបានរេចង្កូតធ្លាក់ទឹកស្ទឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតយ៉ាងហោចអាធ័ម៕ ដោយ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print