ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសហរដ្ឋអាមេរិក និងហ្វីលីពីន ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ ដោយឥតគិតថ្លៃ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅថ្ងៃទី២៧ដល់ថ្ងៃទី៣១ខែសីហាឆ្នាំ២០១៨នេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សហរដ្ឋ​អាមេរិកនិងហ្វីលីពីន បានចុះមក ពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃ ដែលការព្យាបាលនេះ គឺផ្តោតសំខាន់ទៅលើការវះកាត់ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តព្រះសីហនុ ដែលស្ថិតនៅក្នុង មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

តាមលោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានលើកឡើងថា មន្ទីរសុខាភិបាលខេត្តព្រះសីហនុ មានកិត្តិយសដោយលោកវេជ្ជបណ្ឌិតប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បាន ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ សហរដ្ឋអាមេរិក នឹង ហ្វីលីពីន ចុះព្យាបាលជំងឺដោយវះកាត់ជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ ដោយឥតគិតថ្លៃរយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣១ ខែសីហា ឆ្នាំ២០១៨។ លោកវេជ្ជបណ្ឌិតបានបន្ដថា សកម្មភាពមនុស្សធម៌នេះ ពិតជាមាន សារៈសំខាន់ខ្លាំងណាស់សម្រាប់ជួយព្យាបាលជូនដល់ប្រជាពល រដ្ឋនៅខេត្តព្រះសីហនុ ដែលកំពុងមានជំងឺ និងត្រូវការវះកាត់ជាបន្ទាន់។
លោកវេជ្ជបណ្ឌិតបានបន្ថែមថា នេះជាសកម្មភាពមួយដែលបានចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋ និងចូលរួមបង្កើននូវសមត្ថភាពមន្ត្រីសុខាភិបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុផងដែរ។

លោកវេជ្ជបណ្ឌិត ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់សហរដ្ឋអាមេរិកនិងហ្វីលីពីន បានថ្លែងថា នេះជា ការស្ម័គ្រចិត្តរបស់ក្រុមគ្រូពេទ្យសហរដ្ឋអាមេរិក នឹងហ្វីលីពីន ចង់ឃើញប្រជាពលរដ្ឋកម្ពុជា ទទួលបានសេវាសុខភាព កាន់តែប្រសើរ ជាពិសេសសុខភាពដែល តម្រូវការវះកាត់ ប្រសិនប្រជាពលរដ្ឋមិនយកចិត្តទុក ដាក់ពិនិត្យព្យាបាលបានត្រឹមត្រូវទាន់ពេលទេនឹងបង្កឱ្យកើតមានជំងឺកាន់តែធ្ងន់ធ្ងរទៅដែលអាចឈានដល់ការបាត់បង់ ជីវិតថែមទៀតផង។
លោកវេជ្ជបណ្ឌិតបានបន្តថាក្រុមគ្រូពេទ្យបច្ចេកទេសមកពីសហរដ្ឋអាមេរិកនិងហ្វីលីពីន នឹងធ្វើការពិនិត្យព្យាបាលដោយការវះកាត់ជម្ងឺជូនប្រជាពលរដ្ឋមិនគិតប្រាក់ ក្នុងមន្ទីរពេទ្យបង្អែកខេត្ត រួមមានជម្ងឺពក ក , ឆែបមាត់, ឆ្អឹង,គ្រួសថង់ទឹកប្រម៉ាត់ , ដុំគ្រួសតម្រង់នោម,ដុំសាច់,បំពង់ក,រោគស្ត្រីនិងវះកាត់ជម្ងឺផ្សេងៗមួយចំនួនទៀត។

សូមបញ្ជាក់ផងដែរថាបើតាមលោកប្រធានមន្ទីរពេទ្យបញ្ជាក់ថា ប្រជាពលរដ្ឋដែលចង់បានសេវាព្យាបាលនិងវះកាត់នេះ សូមអញ្ជើញមកទំនាក់ទំនងជាមួយផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ (ពេទ្យចំការចេក)ដើម្បីអោយគ្រូពេទ្យជួយពិនិត្យព្យាបាល ចាប់ពីថ្ងៃទី២៧សីហានេះ រហូតដល់ថ្ងៃទី៣១ខែសីហា២០១៨៕ CMD

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print