ភ្នំពេញ៖ ពិតជាភ្ញាក់ផ្អើលខ្លាំងក្នុងចង្កោមអ្នកសិល្បៈក្រោយពីអតីតពលការ និងជាអ្នកចម្រៀង លោក ឡេង ណាវ៉ាត់ត្រា បានទិញរថយន្តទំនើបថ្លៃកប់ពពកម៉ាកRolls-Royce ជូនប្រពន្ធមួយគ្រឿងភ្លាម ដើម្បីជាការដូ ដែលបានបង្កើតកូនឲ្យលោកកាលពីថ្មីៗនេះ។
ភរិយាលោកឧកញ៉ាវ័យក្មេង ឡេង ណាវ៉ាត់ត្រា បានសម្រាលបានកូនប្រុសគួរជាទីស្រលាញ់ម្នាក់កាលពីថ្ងៃទី២៥ខែសីហានេះ។ សម្រាលបានកូនសប្រុសតាមក្តីប្រាថ្នាភ្លាមអតីតតារាចម្រៀងរូបនេះបានទិញរថយន្ត Rolls-Royceមួយគ្រឿងជាកាដូលើកទឹកចិត្តភរិយាភ្លាម ដែលធ្វើឲ្យគេស្ងើចសរសើរវាសនាភរិយារបស់លោកពិតជាមានភព្វវាសនាខ្ពស់ស្មានមិនដល់។
លោកថាលោក បានរៀបការជាមួយភរិយារបស់លោកបានជិត៤ឆ្នាំហើយទទួលបានកូន២នាក់ ក្នុងនោះកូនច្បងគឺជាកូនស្រីវ័យជាង២ឆ្នាំ ចំណែកកូនទី២ ទើបសម្រាលប៉ុន្មានថ្ងៃមុខនេះគឺជាកូនប្រុស។ រថយន្តទំនើបម៉ាកRolls-Royceនោះលោកបានទិញកាលពីថ្ងៃទី២៧ខែសីហានេះតែម្តង ប៉ុន្តែឧកញ៉ាវ័យក្មេងរូបនេះ មិនបានប្រាប់ពីតម្លៃឡើយ តែលោកបានប្រាប់ថា បូកទាំងរថយន្តនេះ គឺជាកាដូ ធំៗទី៥ហើយដែលលោកបានទិញឲ្យភរិយាខ្លួន។ លោកថាកាដូ៤ផ្សេងទៀតដែលលោកធ្លាប់ជូនទៅភរិយានោះ មានលុចស៊ី៥៧០ ចំនួន២ គ្រឿង ឡង់គ្រីស័រ១គ្រឿង និង រថយន្តម៉ាក់ផចស្ព័រ១គ្រឿងផងដែរ។ លោករំពឹងទុកថានេះគឺជាកាដូមួយដែលភរិយាពេញចិត្ត ហើយលោកមិនមែនចង់សម្ញែងពីទ្រព្យធន ទេប៉ុន្តែគឺចង់បង្ហាញពីទឹកចិត្តស្រលាញ់ក្រុមគ្រួសារ បើទោះបីជារថយន្តនេះមិនអាចបញ្ជាក់ ឬបង្ហាញពីទំហំនៃក្តីស្រលាញ់របស់លោចំពោះភរិយា និងកូនៗជាទីស្រលាញ់បានក៏ដោយ៕ ដោយ វឌ្ឍនា