លោក សុខ ឥសាន ថា ចន ម៉ាក់ខេន ស្លាប់ទាំងមិនសម្រេចបំណងអវិជ្ជមានលើកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានហៅការស្លាប់របស់សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកទាំងមិនបានសម្រេចផលនៃការដាក់ ទណ្ឌកម្មមកលើកកម្ពុជា ។

លោក សុខ ឥសាន បានឲ្យដឹងតាម ប្រព័ន្ធតេឡេក្រាមកាលពីថ្ងៃចន្ទ ១រោច ខែ ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ថា លោក ចន ម៉ាក់ខេន ព្រឹទ្ធសមាជិកសហ រដ្ឋអាមេរិកបានលាចាកលោកទៅហើយ ដោយជំងឺមហារីកខួរក្បាលដែលមិនអាច រកគ្រូពេទ្យពូកែនៃប្រទេសមហាអំណាច មកជួយយឹតយោងជីវិតលោកបានឡើយ។

លោកបញ្ជាក់ថា «មរណភាពរបស់ លោកព្រឹទ្ធសមាជិកជាក្រឹត្យក្រមធម្មជាតិមិនអាចប្រកែកបានជាដាច់ខាត។ ក្នុងនាម ជាមនុស្សលោកដូចគ្នាសូមបួងសួងឲ្យ វិញ្ញាណក្ខន្ធលោកព្រឹទ្ធសមាជិកបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ» ។

យ៉ាងណាអ្នកនាំពាក្យគណបក្សប្រជា ជនរូបនេះក៏លើកឡើងបែបចំអកថា បញ្ហា សំខាន់គួរកត់សម្គាល់លោកព្រឹទ្ធសមាជិក បានចាកចោលលោកនេះទៅទាំងមិនទាន់បានសម្រេចផលនៃការដាក់ទណ្ឌកម្មមកលើរាជរដ្ឋាភិបាលកម្ពុជានិងមន្រ្តីសំខាន់ៗកម្ពុជាផងទេដែលគួរឲ្យសោកស្តាយជាទីបំផុត ។

លោកបានបន្ថែមថា ការបាត់បង់លោក ព្រឹទ្ធសមាជិកក៏បញ្ជាក់ច្បាស់ថា អ្នករស់ នៅក្នុងសហរដ្ឋអាមេរិកក៏មិនមែនមានជីវិតអមតៈដែរនៅតែស្លាប់ដូចគ្នានឹងអ្នករស់ នៅតាមបណ្តាប្រទេសក្រីក្រដែរ។ សិទ្ធិ មនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលលោកព្រឹទ្ធសមាជិកទន្ទេញចាំមាត់នោះក៏មិនអាចជួយបន្តនិងស្រោចស្រង់អាយុជីវិតលោកបានទេ។ ដូច្នេះកុំចង់ដាក់ទណ្ឌកម្មបិទវីហ្សា មិនឲ្យចូលអាមេរិកអីមិនមានអ្នកណាចង់ទៅទេជិះយន្តហោះក៏ឆ្ងាយឈឺចង្កេះ ឈឺ ខ្នង អស់លុយថ្លៃសំបុត្រយន្តហោះក៏ច្រើន ទុកចាយនៅស្រុកខ្មែរវិញប្រសើរជាង ។

លោក សុខ ឥសាន បានបញ្ជាក់ថា ការចង់បានរបស់ព្រឹទ្ធសភាសមាជិកសហរដ្ឋអាមេរិកជាមហិច្ឆតាអវិជ្ជមានផ្ទុយពីការណ៍ ពិតនៅកម្ពុជា ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print