នាយករដ្ឋមន្ត្រីជប៉ុនអាចនឹងកាន់តំណែងមួយអាណត្តិទៀត

ចែករំលែក៖

ការដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣លើពិភពលោក ជប៉ុនកំពុង តែរីកចម្រើនទៅមុខយ៉ាងខ្លាំង ហើយត្រូវ បានអ្នកឯកទេសសេដ្ឋកិច្ច អះអាងថាជប៉ុនអាចដណ្តើមបានមហាអំណាចសេដ្ឋកិច្ច ទី២មកវិញ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ នោះធ្វើឲ្យ

ចំនួនអ្នកគាំទ្រលោក អាបេ បានកើនឡើងខ្ពស់ជាងបេក្ខភាពនានាទាំងអស់ សម្រាប់ការបោះឆ្នោតជ្រើសរើសមេបក្ស ប្រជាធិបតេយ្យសេរី LDP កាន់អំណាច ដែលនឹងត្រូវរៀបចំនៅថ្ងៃទី២០ ខែកញ្ញា ខាងមុខ ។

តាមលទ្ធផលស្ទង់មតិធ្វើឡើង តាំង ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែសីហា របស់ សារព័ត៌មាន Nikkei និងបណ្តាញ ទូរទស្សន៍ Tokyo បង្ហាញឲ្យឃើញថា លោក អាបេ ទទួលបានសំឡេងគាំទ្រដល់ ទៅ៣៩ភាគ រយ ចំណែក គូប្រជែងខ្លាំង ជាងគេបំផុតរបស់លោកទទួលបានតែ៣១ភាគរយ ប៉ុណ្ណោះ។ លទ្ធផលទាំងនោះ បង្ហាញឲ្យឃើញថា គោលនយោបាយ របស់លោកអាបេ ទទួលបានការគាំទ្រពី ពលរដ្ឋ ពិសេសក្នុងវិស័យសេដ្ឋកិច្ច និង សន្តិសុខជាតិ។

ចំនួនពលរដ្ឋជប៉ុនគាំទ្រលោកអាបេ បានកើនឡើង ៣ភាគរយ បើប្រៀបធៀប នឹងខែកក្កដាកន្លងមក និងការគាំទ្រដល់ គណបក្ស LDP ក៏បានកើនឡើងដល់ ៧ភាគរយផងដែរ ។ ទាំងនោះជាការ ខិតខំរបស់លោកអាបេ ក្នុងការរឹតបន្តឹង ផ្ទៃក្នុង និង បង្កើនគោលនយោបាយសេដ្ឋ កិច្ចជាតិ។ កន្លងមក ក្នុងពេលដែល មាន ពលរដ្ឋគាំទ្រ កើនឡើង លោក អាបេ បាន រំលាយរដ្ឋសភា បោះឆ្នោតជាថ្មីដើម្បីទទួលបានសំឡេងភាគច្រើនគ្រប់គ្រន់ក្នុងរដ្ឋ សភា ជាការងាយស្រួល ដល់ការអនុម័ត នយោបាយផ្សេងៗ ក្នុងនោះមានការបោះ ឆ្នោត ជាតិផងដែរ ។

នាយករដ្ឋមន្រ្តី ជប៉ុន លោកស៊ីនហ្សូ អាបេ បានបញ្ជាក់ នៅថ្ងៃទី២៦ខែសីហាថា លោកនឹងឈរឈ្មោះ សម្រាប់តំណែង ប្រធានគណបក្សសេរីប្រជាធិបតេយ្យ ក្នុង ក្តីសង្ឃឹមថា នឹងឈ្នះឆ្នោត អាចដឹកនាំទាំង គណបក្ស ហើយនិងរដ្ឋាភិបាលជប៉ុន សម្រាប់អាណត្តិទី៣។ នៅថ្ងៃទី២០ ខែកញ្ញា ខាងមុខ គណបក្សកាន់អំណាចនឹងរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំក្បាលម៉ាស៊ីនថ្មី ដែលនៅក្នុងនោះ គេរំពឹងថា លោកសីុនហ្សូ អាបេ នឹងមានគូប្រជែង នាំមុខគេ គឺអតីតរដ្ឋមន្រ្តីការពារចាតិជប៉ុន លោកShigeru Ishiba។

ត្រលប់ចូលមកកាន់តំណែងនាយករដ្ឋមន្រ្តីជប៉ុន តាំងពីឆ្នាំ ២០១២ លោកសុីន ហ្សូ អាបេ បានប្រកាសឈរឈ្មោះ ដើម្បី ដឹកនាំរដ្ឋាភិបាលជប៉ុនមួយអាណត្តិទៀត។ នៅថ្ងៃទី២៦ ខែសីហា នៅក្នុងសន្និសីទ កាសែត ដែលត្រូវបានផ្សាយតាមទូរទស្សន៍ជប៉ុន លោកសុីនហ្សូ អាបេបានប្រកាស បេក្ខភាពរបស់លោកសម្រាប់តំណែង ប្រធានបក្សរបស់លោក គឺគណបក្សសេរី ប្រជាធិបតេយ្យ។

“ខ្ញុំបានសម្រេចចិត្តរួចហើយថា នឹង ដឹកនាំប្រទេសជប៉ុន ក្នុងនាមជាប្រធាន គណបក្សសេរីប្រជាធិបតេយ្យ ហើយនិងក្នុងនាមនាយករដ្ឋមន្រ្តីជប៉ុន សម្រាប់រយៈ ពេលបីឆ្នាំបន្ថែមទៀត។ ជាមួយនឹងការ ប្តេជ្ញាចិត្តខ្ពស់ ខ្ញុំនឹងឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតនៅក្នុងបក្ស នា ខែ កញ្ញាក្រោយនេះ”។

តាមការស្ទង់មតិ បានបង្ហាញថា ទោះ ជាមានប្រជាប្រិយភាពចុះខ្សោយ ដោយ សារតែ រឿងអាស្រូវពុករលួយកាលពីប៉ុន្មានខែមុន លោកសុីនហ្សូ អាបេទំនងជាអាច ឈ្នះឆ្នោត ធ្វើជាប្រធានគណបក្ស និងធ្វើ ជានាយករដ្ឋមន្រ្តីជប៉ុន សម្រាប់អាណត្តិ ទី៣ ព្រោះថា ទាំងមន្រ្តីរបស់បក្ស ហើយ និងសមាជិកសភា បានសម្ដែងរួចហើយ នូវការគាំទ្របេក្ខភាពរបស់លោកសុីនហ្សូ អាបេ។

ជាអ្នកនយោបាយជាតិ និងអភិរក្ស និយម លោកអាបេបានសន្យាផ្តោត ការ​ដោះស្រាយលើបញ្ហាប្រជាសាស្រ្ត នៅពេលជប៉ុនកំពុងជួបវិបត្តិមានមនុស្សចាស់ ច្រើនជាងយុវជនដែលជាកម្លាំងសកម្ម សម្រាប់សេដ្ឋកិច្ច។ លោកអាបេ សន្យាផងដែរនឹងដោះស្រាយបញ្ហាការបរទេសដែលជាផលរមាស់សម្រាប់ជប៉ុន ដូចជាការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ជម្លោះដីកោះជាមួយចិន ហើយនិងបញ្ហាពាណិជ្ជកម្មជាមួយអាមេរិក។

ប៉ុន្តែសម្រាប់សាស្រ្តាចារ្យ Mikitaka Masuyamaនៅវិទ្យាស្ថាន សកលវិទ្យា ល័យសិក្សានយោបាយ បានបញ្ជាក់ថា ពេលដឹកនាំរដ្ឋាភិបាលជប៉ុនមួយអាណត្តិបន្ថែមទៀត លោកអាបេ នឹងអាចមាន ឱកាសច្រើន ដើម្បីសម្រេចមហិច្ឆតាចម្បងរបស់លោកនោះគឺការធ្វើកំណែទម្រង់រដ្ឋ ធម្មនុញ្ញជប៉ុន ជាពិសេស គឺលុបចោលតែ ម្តង មាត្រាទី៩ ដែលអាមេរិកបានសរសេរ នៅក្រោយសង្រ្គាមលោកលើកទី ២ ដើម្បី ចងដៃមិនឲ្យទាហានជប៉ុនធ្វើសង្រ្គាម នៅបរទេស។ នៅពេលថ្មីៗនេះ នៅក្នុង សភាជប៉ុន លោកអាបេបានប្រកាសថា គេមិនអាចនៅតែបន្តពិភាក្សាពីរឿងសើរើរដ្ឋធម្មនោះទេ។ គេត្រូវតែសម្រេចឲ្យបានឆាប់ ការសន្និដ្ឋាន ណាមួយ ដើម្បីអាចបង្កើត គម្រោងច្បាប់ ដែលនឹងដាក់ឲ្យសភាបោះ ឆ្នោត នៅប៉ុន្មានខែខាងមុខ។

បើសិនគណបក្សសេរី ប្រជាធិបតេយ្យ បោះឆ្នោត ជ្រើសរើសលោកសុីនហ្សូ អាបេឲ្យដឹកនាំគណបក្ស លោកអាបេដែលនឹងទទួលបានសំឡេងឆ្នោតគាំទ្រនៅ សភា នឹងអាចដឹកនាំរដ្ឋាភិបាលជប៉ុនរហូតដល់ឆ្នាំ ២០២១។ បើសិនដូច្នេះមែន លោកអាបេ នឹងបំបែកឯកទគ្គកម្ម ក្លាយជា នាយករដ្ឋមន្រ្តី ជប៉ុន ដែលអាចកាន់ តំណែងនេះបានយូរជាងគេ នៅក្នុងប្រវត្តិ សាស្រ្តជប៉ុន៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print