ក្លែង​ឯកសណ្ឋាន​អាវុធ​ហត្ថ​ពាក់​សក្តិ​៥​ យក​កាំភ្លើង​ភ្ជង់​នារី​ម្នាក់​ ,​ ចាប់​ភ្លាម​ ព្រះ​រាជ​អាជ្ញា​ខេត្ត​កំពង់ចាម​ ដោះលែង​ភ្លែត​

ចែករំលែក៖

ខេត្កកំពង់ចាម​៖ ​លោក​ហួត​ វុទ្ធី​ ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ចាម​ ដោះលែង​បុរសម្នាក់​ឱ្យ​មាន​សេរីភាព​ឡើងវិញ​ ក្រោយ​ពិនិត្យ​ឃើញ​ថា​ ការ​ដោះលែង​នេះ​មិន​ប៉ះពាល់​នីតិវិធី​។

ប្រភព​ព័ត៌មាន​ច្បាស់ការណ៍​ បង្ហើប​ឱ្យ​ដឹងថា​ កាលពី​ថ្ងៃទី​១៩​ ខែ​សីហា​ ឆ្នាំ​២០១៨​ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បានទទួលបណ្តឹងរបស់ឈ្មោះ ហួត ហ្វុងហ្វុង ភេទស្រី អាយុ២៥ឆ្នាំ រស់នៅផ្ទះលេខ៧៥Tផ្លូវជាសុផារ៉ាខណ្ឌភ្នំពេញថ្មី រាជធានីភ្នំពេញ បានប្តឹងឈ្មោះ ព្រុំ នាង ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅផ្ទះ៥៦អីផ្លូវ៥៨៨ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែល​បានយកអាវុធខ្លីមិនស្គាល់ម៉ាកមក ភ្ជង់គំរាមសម្លាប់ កាលពីថ្ងៃទី១៥​ ខែ​សីហា​ ឆ្នាំ​២០១៨​ វេលាម៉ោង១៦៖៣០នាទី ក្នុងខណ:ពេលជនរងគ្រោះមកលេងផ្ទះម្តាយឈ្មោះ ស៊ាង ពៅ នៅភូមិចំណោម ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ។

ក្រោយពីទទួលបណ្តឹ​ងនៅថ្ងៃទី២០​ ខែ​សីហា​ ឆ្នាំ​២០១៨​ វេលាម៉ោង៩៖០០នាទី កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ព្រុំ នាង ហៅ ព្រុំ តារាណុច ភេទប្រុស​ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំណុច​ហាងកាហ្វេ ស្ថិតនៅភូមិចំណោម ឃុំបុសខ្នរ ស្រុកចំការលើ ខេត្តកំពង់ចាម។

សម្ភារៈ​ដកហូត រួមមាន​ អាវុធខ្លី(ប្រើហ្គាស)មួយ​ដើម,​ ឯកសណ្ឋានការងារកងរាជអាវុធហត្ថមួយ​កំប្លេ​ ,​ សក្កិវរសេនីយ៍ឯកមួយ​សម្រាប់។

ក្រោយពីស្តាប់ចម្លើយជនសង្ស័យ​បានសារភាពថា ខ្លួនពិតជាបានយកអាវុធខ្លីគំរាមកំហែងទៅលើឈ្មោះ ហួត ហ្វុងហ្វុង ហើយបានក្លែងបន្លំឯកសណ្ឋានកងរាជអាវុធហត្ថដែលមានពាក់សក្កិ៥ និងកាន់កាប់រក្សាទុក ប្រើប្រាស់អាវុធខុសច្បាប់ ប្រាកដមែន ។

ដីកា​ដោះលែង​ឱ្យ​មាន​សេរីភាព​ លេខ​៖១៥០១​ ព.ស​/១៨​ ចុះ​ថ្ងៃ​ទី​២២​ ខែ​សីហា​ ឆ្នាំ​២០១៨​ លោក​ ហួត​ វុទ្ធី​ តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កំពង់ចាម​ សម្រេច​ផ្ដល់​សេរីភាព​ដល់​ ឈ្មោះ​ ព្រុំ​ តារាណុច​ ជា​បណ្តោះអាសន្ន​ ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ ។ បន្ត​នីតិវិធី​ច្បាប់​ និង​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ ត្រូវ​អនុញ្ញាត​ដីកា​នេះ​ ឱ្យ​មាន​ប្រសិទ្ធភាព​ ។

លោក​ ហួត​ វុទ្ធី​ ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ចាម​ យល់​ឃើញ​ថា​ អង្គហេតុ​នៃ​រឿង​នេះ​ ជា​បទ​មជ្ឈិម​ ។ ជនសង្ស័យ​មាន​មេធាវី​ការពារ​ធានា​ និង​ មានការ​ស្នើ​សុំ​ពី​មេធាវី​ និង​ ម្តាយ​របស់​ជនរងគ្រោះ​ ដើម្បី​សុំ​កុំ​ឱ្យ​ឃុំ​ខ្លួន​ជនសង្ស័យ​ជា​បណ្តោះអាសន្ន​ ។ ជនសង្ស័យ​មាន​សាវតារ​ជាតិ​និង​ទីលំនៅ​ច្បាស់លាស់​ និង​ បើ​ជនសង្ស័យ​នៅ​ក្រៅ​ឃុំ​ មិន​បង្ក​ឧបសគ្គ​ ដល់​នីតិវិធី​ការ​ស៊ើបអង្កេត​ឡើយ​ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print